ព័ត៌មានជាតិ
កែបំពង់ស៊ីមាំងម៉ូតូបង្កសម្លេងរំខានគេឯងពេក សមត្ថកិច្ចចាប់ឲ្យមកអង្គុយស្តាប់សម្លេងស៊ីមាំងម៉ូតូខ្លួនឯងឲ្យដឹងថាថ្លង់ប៉ុណ្ណា (មានវីដេអូ)
BY Khmernote Media
February 2, 2022
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សូមប្អូនៗយុវវ័យដែលកែបំពង់ស៊ីមាំងម៉ូតូសូមគិតគូរពីការស្អប់ខ្ពើមរបស់សង្គម ! ជាក់ស្តែងកម្លាំងផ្នែកចរាចរណ៍បានឃាត់ម៉ូតូមួយគ្រឿងដែលកែបំពង់ស៊ីមាំងខុសបច្ចេសទេសបង្កអោយមានសំលេងយ៉ាងខ្លាំងនៅលើដងផ្លូវសាធារណៈ ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។

ម្ចាស់ម៉ូតូត្រូវបានធ្វើកិច្ចសន្យា និង ដកហូតម៉ូតូចំនួន ១ ខែសម្រាប់ជាការព្រមាន ! សូមប្អូនៗយុវវ័យទាំងអស់ចូលរូមទាំងអស់គ្នា អោយសាកសមជាកូនល្អ សិស្សល្អ និង ប្រជាពលរដ្ឋល្អ !
