ក្រសួងបរិស្ថាន ជូនដំណឹងស្ដីពីអាហារូបករណ៍ជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ សិក្សានៅរុស្សី សម្រាប់ឆ្នាំ២០២២-២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍នៅសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្សី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងមន្រ្តីរាជការទាំងអស់ឲ្យបានជ្រាបថា៖ សាជីវកម្មថាមពលបរមាណូនៃសហព័ន្ធរុស្ស៊ី (POSATOM) បានផ្ដល់អាហារូបករណ៍ចំនួន ០៦កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់សិស្ស និស្សិតកម្ពុជា និងមន្រ្តីរាជការ ដើម្បីសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅតាមសាកលវិទ្យាល័យចំនួន ១០នៅសហព័ទ្ធរុស្ស៊ី។
បេក្ខជអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ(https://education-in-russia.com/) ត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
អាស្រ័យហេតុនេះ សូម សិស្ស និស្សិត និងមន្ត្រីរាជការទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យខាងលើ សូមទំនាក់ទំនងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ឬតាមរយៈទូរស័ព្ទលេខ ០៧៨ ២២៨ ៨៧៦ ៕

ប្រភព៖ Ministry of Environment