រដ្ឋបាលរាជធានីភ្នំពេញ ព្រមានបាតុករនៅតែចចេស រឹងរូស បង្កឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ បុគ្គលបង្កហេតុនឹងត្រូវទទួលទោសតាមច្បាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជន និងក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ជាស្ត្រីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឲ្យបាតុករទាំងអស់ទៅយកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ថ្ងៃ។ ប៉ុន្តែលោក ជួប ចាត់ណាត់ តំណាងក្រុងបាតុករបានសំណូមពរឲ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្ដុំធ្វើបាតុកម្មជាក់ស្ដែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរួស មានះ មិនព្រមសហការឲ្យយកសំណាកទៀត។
ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ ។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖
