ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័-ខ្សែក ប្រជាពលរដ្ឋនៅជាយដែនប៉ោយប៉ែត ត្រូវបាននគរបាលឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ

    BY Khmernote Media February 5, 2022
    ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័-ខ្សែក ប្រជាពលរដ្ឋនៅជាយដែនប៉ោយប៉ែត ត្រូវបាននគរបាលឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័ ខ្សែក ការបូបលុយ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ត្រូវបាននគរបាលក្រុងប៉ោតប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយការដឹកនាំបញ្ជាផ្ទាល់និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ រួមមាន៖

    ទី១.ឈ្មោះនី ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ(ឆក់និងកាប់)
    ទី២.ឈ្មោះ ធន់ ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ(អ្នកបើកម៉ូតូដឹកគេឆក់)
    ទី៣.ឈ្មោះ ប៉ែន សុខលាភ ភេទប្រុស អាយុ ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់)
    ទី៤.ឈ្មោះ លឹម ទីយ៉ា ភេទស្រី អាយុ ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ នី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ទើបតែដឹងថាប្តីជាចោរឆក់។

    ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ គឺធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះ ០២នាក់៖

    ១.ឈ្មោះ ឡាយ គីមប៊ួយ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ រស់នៅភូមិសាមគ្គីមានជ័យ
    ២.ឈ្មោះ ចន សុហឿន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល បានប្តឹងថា ពួកខ្លួនត្រូវបានក្រុមចោរឆក់ទូរសព្ទ័ និងប្រើហឹង្សាលើខ្លួននៅចំនុចផ្លូវបំបែកកែងលក់ជ្រូកខ្វៃផ្សារអគ្គៈថ្មី កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០៖៤០នាទីយប់។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

    Share This Post: