ខ្មែរណូត

ស្វែងរក

  • PR

    សំឡេងល្អខ្លាំងណាស់! តែ សូ សុផានិត ត្រូវធ្លាក់ចេញពី Beat The Best ទាំងមិននឹកស្មាន

    BY Liny Chan February 7, 2022
    សំឡេងល្អខ្លាំងណាស់! តែ សូ សុផានិត ត្រូវធ្លាក់ចេញពី Beat The Best ទាំងមិននឹកស្មាន

    កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើការផ្សាយផ្ទាល់សប្តាហ៍ទី3 នៅ ស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដោយមានការចូលរួមទស្សនាផ្ទាល់ ពីសំណាក់ ទស្សនិកជនយ៉ាងច្រើនពេញស្ទូឌីយោតែម្តង។

    ដោយសារតែ កូវីដ-19 មិនទាន់រលត់បាត់ទាំងស្រុង សម្រាប់ការចូលរួមក៏នៅតែតម្រូវឲ្យមានការការពារយ៉ាង ខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

    នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍ទី3នេះ មានជើងខ្លាំងតែដប់រូបប៉ុណ្ណោះដែលត្រូវបញ្ចេញសម្ថភាព តែរឿងដែលមិន អាចជៀសបានគឺ មានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ដោយយោងតាមលទ្ធផលនៃការបោះឆ្នោត គាំទ្រពីទស្សនិកជនទូទាំងប្រទេស។

    ជាលទ្ធផល បេក្ខជនវ័យក្មេងសំឡេងប្លែកដែលតែងទទួលបានការកោតសរសើរពីគណៈកម្មការ បែរជាត្រូវបាន ធ្លាក់ចេញពីកម្មវិធីទាំងមិននឹកស្មានដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេជាមួយបេក្ខនារីមួយរូបទៀតគឺ អ៊ី ម៉ារីណែត ។

    បេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង មិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។

    សប្តាហ៍ទី4 ដែលជាសប្តាហ៍បន្ទាប់នឹងនៅសល់តែបេក្ខជន 8រូប ប៉ុណ្ណោះ ដែលនឹងត្រូវបន្តប្រកួតប្រជែង នៅលើឆាកដ៏អស្ចារ្យក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay