ដំណឹងល្អ! ក្រសួងសាធារណការប្រកាសដាក់ឲ្យប្រឡងយកអាហារូបករណ៍ ១០០% លើជំនាញទាំង៦នេះ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថាការដាក់ពាក្យប្រឡងចូលរៀននិស្សិតជំនាន់ទី២ នៅសល់ត្រឹមតែ រយៈពេល០៥ថ្ងៃទៀតប៉ុណ្ណោះ។ សិស្សានុសិស្សទាំងអស់អាចដាក់ពាក្យប្រឡងតាម ប្រព័ន្ធអនឡាញបាន។

១. លក្ខណ្ឌដាក់ពាក្យតាមប្រព័ន្ធអនឡាញ
– ចូលតាមតំណភ្ជាប់ https://exam.tsipwt.edu.kh/?r=o ឬ ស្កេន QR Code
២. ឯកសារភ្ជាប់៖
– រូបថត 4 x 6 (ពាក់អាវសឬអាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ)
– សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា
៣- កាលបរិច្ឆេទបិទទទួលពាក្យ
– ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង វេលាម៉ោង ១៧:០០នាទីល្ងាច
– Join Group Telegram ខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដាក់ពាក្យតាមប្រព័ន្ធអនឡាញ https://t.me/tsipwt2022
តោះនៅចាំអីទៀត ដាក់ពាក្យប្រឡងចូលរៀនទាំងអស់គ្នា !!!
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 098 21 02 21 / 078 21 01 21
