ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៥ ខែកុម្ភៈ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌូនេស៊ី) បណ្ដាលឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន

    BY Khmernote Media February 8, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៥ ខែកុម្ភៈ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌូនេស៊ី) បណ្ដាលឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យជ្រាបថា៖

    ក្នុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយដែលអាចបង្កើតបានជាការប្រសព្វបានជាការប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់(Convection) បណ្ដាលឲ្យមានភ្លៀងឡូកាល់(Local) ដោយអន្លើ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    -អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    -អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
    -អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: