មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រកឃើញបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ០៨នាក់ទៀត វិជ្ជមានវីរុសកូវីដ-១៩
យោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុមណាហ្គាវើលដ៏។

ជាលទ្ធផលគិតត្រឹមម៉ោង ១៧:០០នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន០៨នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុគមេរោគកូវីដ-១៩ វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕
