រួសរាន់ឡើង! ឯកឧត្តម ស សុខា ផ្ដល់អាហារូបករណ៍១០០% សិក្សានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ចំនួន ១០កន្លែង
រាជធានិភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ចំនួន ១០កន្លែង សម្រាប់ឆ្នាំ២០២១-២០២២។

ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ៣ខេត្ត(ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រោមការឧត្ថម្ភ និងគាំទ្រពី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំ២០២១-២០២២ មានថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖


