ក្រសួងសុខាភិបាល ក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វេននៅរាជធានីភ្នំពេញ។

យោងតាមការប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងមានករណីឆ្លងថ្មី បន្តកើនឡើងជាបន្តបន្ទាប់គួរឲ្យមានការព្រួយបារម្ភ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការកាត់បន្ថយអត្រាឈឺធ្ងន់ដែរនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមក្រើនរលឹកជម្រាបជូនដល់សាធារណជន ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់ប្រជាពលរដ្ឋទូទៅ នៅរាជធានីភ្នំពេញ ដូចខាងក្រោម៖


