ព័ត៌មានជាតិ
អ្នកផ្ទះចេះតែឆ្ងល់ ទៅលក់ដូរអត់ឃើញសល់លុយសោះ តាមពិតពួកគាត់សម្ងំធ្វើបែបនេះសោះ
BY Khmernote Media
February 10, 2022
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទីរសៀលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទលេងបៀរ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។

បច្ចុប្បន្នកម្លាំងអ្នកញៀនល្បែងទាំង០៩នាក់ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
