ក្រុមហ៊ុនតាបតាបសេន សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា ដោយផ្តល់នូវការផ្ទេរប្រាក់កាន់តែងាយស្រួលនិងឆាប់រហ័ស
- February 10, 2022
ភ្នំពេញ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២, ក្រុមហ៊ុនតាបតាបសេន បានប្រកាសជាផ្លូវការពីសេវាកម្មរបស់់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។

កម្មវិធីសម្ពោធជាផ្លូវការនេះប្រពឹ្រត្តឡើងនៅសណ្ឋាគារ Rosewood, Salon II ដែលធ្វើឡើងដោយកញ្ញា ព្រាប មុន្នី ជាអគ្គនាយិកាគ្រប់គ្រងនិងជាសហស្ថាបនិក ក្រុមហ៊ុនតាបតាបសេនកម្ពុជា ដែលបានរៀបចំ និងគ្រប់គ្រងការងារនេះ ហើយនិងធានាដល់ការជួយសម្រួលនូវតម្រូវការផ្ទេរប្រាក់របស់ប្រជាជនកម្ពុជា។ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបើកសម្ពោធរបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមពីកញ្ញា Flore De Taisne ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Asia/Mena, ក្រុមការងារតាបតាបសេនតំបន់អាស៊ីអាគ្នេយ៍ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលឆ្នាំ ២០២០ និងជាភ្ញៀវកត្តិយសជាច្រើនរូបទៀត។ ក្រុមហ៊ុនតាបតាបសេនក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួនគឺតាបតាបសេន បក្សីអប្សរាដែលជានិមិត្តរូប នៃការរួបរួមគ្នា រវាងប្រជាជនកម្ពុជាដែលរស់នៅជុំវិញពិភពលោក។
កញ្ញា ព្រាប មុន្នី អគ្គនាយិការគ្រប់គ្រងនិងជាសហស្ថាបនិករបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា មានប្រសាសន៍ថា ជាមួយចក្ខុវិស័យចំបងរបស់យើង គឺប្រើប្រាស់គ្រប់មធ្យោបាយដើម្បីតភ្ជាប់ទំនាក់ទំនងពីប្រទេសបារាំងទៅកាន់ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ហើយនេះជាហេតុផលដែលយើងខិតខំប្រឹងប្រែងពង្រីកខ្លួននិងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។ យើងចង់បង្ហាញការគាំទ្រនិងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជាដោយសារតែពួកយើងធ្វើវាឡើងដើម្បីប្រជាជនកម្ពុជានិងជាមួយប្រជាជនកម្ពុជា ទោះបីពួកយើងនៅរស់នៅក្រៅប្រទេសក៍ដោយ។បន្ថែមពីនេះតាបតាបសេន ផ្តល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ហើយងាយស្រួលនិងឆាប់រហ័សបំផុត ។ដោយមានបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្ទេរប្រាក់មានលក្ខណៈពិបាកពីប្រទេសបារាំងមកក្រុមគ្រួសារនៅប្រទេសកម្ពុជា ដូច្នោះហើយទើបខ្ញុំបានយកសេវាកម្មនេះមកព្រះរាជាណាចក្រកម្ពុជាហើយសង្ឃឹមថានឹងជួយសម្រួលក្នុងការផ្ញើប្រាក់ពីប្រទេសបារាំងមកប្រទេសកម្ពុជា។
ការផ្ទេរប្រាក់ពីប្រទេសបារាំងបានបើកដំណើរការដោយជោគជ័យ ដោយអ្នកផ្ទេរប្រាក់ពីប្រទេសបារាំង អាចផ្ញើបា្រក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅប្រទេសកម្ពុជាភ្លាមៗដោយអាចដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលជាដៃគូសហការ។ ជាមួយនឹងភាពងាយស្រួលបំផុត អ្នកផ្ញើប្រាក់គ្រាន់តែទាញយកកម្មវិធីតាបតាបសេនពីApp Store ឬ google play store មកប្រើជាការស្រេច។បន្ថែមពីនេះ កញ្ញាព្រាប មុន្នីបានប្រកាសពីការផ្តល់ ប្រូម៉ូសិនពិសេស ទៅកាន់អ្នកដែលបានផ្ញើបា្រក់ពីប្រទេសបារាំង និងអ្នកទទួលប្រាក់នៅកម្ពុជាដំបូងគេ នឹងមានឱកាសឈ្នះបាននូវរង្វាន់កងដៃម៉ាក់Hermes ដែលមានការចាប់ឈ្មោះពីកញ្ញាផ្ទាល់ផងដែរ។ សម្រាប់ព័ត៌មានប្រូម៉ូសិន នឹងបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Taptap Send Cambodia ។
សម្រាប់ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដាអាចទាញយកកម្មវិធីតាបតាបសេនដោយឥតថ្លៃ នៅលើ Apple Store និង Google Play Store ។សម្រាប់អតិថិជនថ្មីអាចទទួលបាន 10 អឺរ៉ូបន្ថែមលើការផ្ញើលើកដំបូងរបស់ពួកគេដោយប្រើលេខកូដ KHMERNOTE ។
សម្រាប់ព័ត៌មានបន្ថែមនិងព័ត៌មានថ្មីៗ សូមតាមដានពួកយើងនៅលើ
Facebook Page: Taptap Send Cambodia
Promo Code : KHMERNOTE




- Share This Post:






