ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរតាមច្រកតំបន់អូរអន្លក់ ត្រឡប់មកស្រុកកំណើតវិញចំនួន ២៨៣នាក់ ក្នុងនោះបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

    BY Khmernote Media February 10, 2022
    សមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរតាមច្រកតំបន់អូរអន្លក់ ត្រឡប់មកស្រុកកំណើតវិញចំនួន ២៨៣នាក់ ក្នុងនោះបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។

    ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈនគរបាលការពារព្រំដែនគោក៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមានចំនួន ២៨៣នាក់ ស្រី១១០នាក់ ក្មេង៦១នាក់ ស្រី២៣នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល៖

    -វិជ្ជមានកូវីដ១៩ ចំនួន០១នាក់ (ស្រី១នាក់) ក្មេងស្រីទៅតាមម្តាយ១នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូ ស្រុកសំពៅលូន។
    -ពលករចំនួន ៤៥នាក់ ស្រី១៥នាក់ ក្មេង៨នាក់ ស្រី១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។
    -ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៧នាក់ ស្រី៩៣នាក់ ក្មេង៥២នាក់ ស្រី២១នាក់
    ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់ ១៨ឆ្នាំ ចំនួន២៥នាក់ ស្រី១៥នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

    ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: