ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្ថែមមុខងារថ្មីៗជាច្រើន ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ

    BY Khmernote Media February 11, 2022
    រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្ថែមមុខងារថ្មីៗជាច្រើន ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ

    រាជធានីភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានធ្វើការបន្ថែមមុខងារមួយចំនួននៅលើ App ទូរស័ព្ទដៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការតាមដានខ្សែរថយន្តក្រុង ហើយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ការគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ។

    ថ្មីៗនេះ អ៊ែបរថយន្តក្រុង(CITY BUS App) បានបន្ថែមមុខងារថ្មីថែមទៀតដូចខាងក្រោម៖
    – ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងតាមរយៈការប្រើប្រាស់App។
    – បង្ហាញព័ត៌មានខ្សែរត់លើរថយន្ត ដែលកំពុងរត់
    – ពេលជ្រើសរើសខ្សែណាមួយ បង្ហាញតែរថយន្ត រត់លើខ្សែនោះ។
    – បង្ហាញព័ត៌មានខ្សែផងដែរ ពេលចុចលើចំណតធ្វើអោយអ៊ែបដើររលូនជាងមុន។

    ទាញយក និងតម្លើងកម្មវិធី City Bus ដោយឥតគិតថ្លៃ (Free Download) ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរង់ចាំ និងជិះរថយន្តក្រុង៖
    – App Store (iOS) & Play Store (Android): http://onelink.to/citybus

    ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS

    Share This Post: