ខ្មែរណូត

ស្វែងរក

  • PR

    កំពូលស្មាតហ្វូនដ៏ល្អឯក Galaxy S22 | S22+ | S22 Ultra បង្ហាញខ្លួនក្នុងកម្មវិធីជួបជុំអាជីវករ សាមសុង ទូទាំងប្រទេស…!

    BY Khmernote Media February 13, 2022
    កំពូលស្មាតហ្វូនដ៏ល្អឯក Galaxy S22 | S22+ | S22 Ultra បង្ហាញខ្លួនក្នុងកម្មវិធីជួបជុំអាជីវករ សាមសុង ទូទាំងប្រទេស…!

    (ភ្នំពេញ) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ ដើម្បីអបអរសាទរនូវវត្តមានរបស់កំពូលស្មាតហ្វូនដ៏ល្អឯក សាមសុង Galaxy S22 | S22+ | S22 Ultra កាលពីយប់ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង បានបើកព្រឹត្តិការណ៍ជួបជុំជាមួយដៃគូសហការ Master Dealer និង ដេប៉ូចែកចាយលក់រាយទូទាំងប្រទេសរបស់ខ្លួនដែលបានធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើលដ៏ ក្រោមបរិយាកាសសប្បាយរីករាយ និងភាតរភាពជាមួយកម្មវិធីដ៏សម្បូរបែប និងស្រស់ស្រាយ ។

    Samsung Galaxy S22 | S22+ | S22 Ultra គឺជាស្មាតហ្វូនមានដ៏ល្អឯកតំណាងឲ្យលក្ខណៈពិសេស និងជាទីមោទនរបស់ក្រុមហ៊ុន សាមសុង ដែលទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់កាលពីយប់ថ្ងៃទី 9 កន្លងទៅនេះ ហើយឥឡូវនេះគឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជាបានឃើញនូវ សាមសុង Galaxy S22 | S22+ | S22 Ultra នេះដោយផ្ទាល់ភ្នែក ហើយ ត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។

    ដោយសារភាពអស្ចារ្យលើសពីការរំពឹងទុកចំពោះ រូបរាង រចនាបទថ្មីប្លែក សមត្ថភាពកាមេរ៉ាថតច្បាស់ពេលរាត្រី សមត្ថភាពអេក្រង់ បន្ទះឈីបដែលមានល្បឿនលឿនបំផុតជំនាន់ចុងក្រោយបំផុត ជាមួយនឹងពណ៌ថ្មីស្អាតទាក់ទាញទាន់សម័យ ទៀតនោះទើបធ្វើឱ្យមានការស្នើសុំកម្ម៉ង់ទិញទុកមុនដ៏ច្រើនលើសលុបពុំធ្លាប់មានទើបក្រុមហ៊ុន សាមសុង រួសរាន់បើកព្រឹត្តិការណ៍ប្រកាសលក់ជាផ្លូវការជូនឱ្យទៅដៃគូសហការរបស់ខ្លួនទាំងអស់ដើម្បីធ្វើយ៉ាងណាបំពេញចិត្ត និងបំពេញតម្រូវការរបស់អតិថិជនឱ្យទាន់ពេលវេលា។

    លោក ស្យុង គឿន លី (Mr. Hyung Geun Lee) អគ្គនាយកក្រុមហ៊ុន សាមសុង កម្ពុជាបានមានប្រសាសន៍ថា៖ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Galaxy S22 | S22+ | S22 Ultra ប្រចាំឆ្នាំ 2022 នេះដែលជាស្មាតហ្វូនដ៏ល្អឯកដែលបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ ភាពច្នៃប្រឌិត រចនាបទថ្មីប្លែកទំនើបទាក់ទាញជាងគេ និងធ្វើឱ្យជីវិតក្នុងការរស់នៅ មានភាពកាន់តែអស្ចារ្យ។ ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Hyung Geun Lee ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និងហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និងធ្វើឱ្យ សាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ។

    សូមបញ្ជាក់ផងដែរថាខាងក្រោមនេះគឺជាលក្ខណៈពិសេសអស្ចារ្យត្រួសៗដែលធ្វើឱ្យ Galaxy S22 | S22+ | S22 Ultra ក្លាយជាតារាស្មាតហ្វូនដ៏ល្អឯកសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន។ អ៊ីចឹងសូមមកមើលទាំងអស់គ្នា៖

    * Galaxy S22 Ultra
    – អេក្រង់ (Screen Display) ៖ Corning Gorilla Glass Victus+ / Dynamic AMOLED 2X, 120Hz, HDR10+
    – កាមេរ៉ាក្រោយ (Rear Camera) ៖108MP (Wide) +10MP (Periscope) +10MP (tele) +12MP (Ultrawide)
    – កាមេរ៉ាមុខ (Selfie camera) ៖ 40MP
    – ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Snapdragon 8 Gen1 (4nm)
    – ប៊ិកវេទមន្ត (S-pen) ៖ លឿនជាងមុន
    – កម្លាំងថាមពលថ្ម (Battery)៖ 5000 mAh/ Fast Charging 45W/Wireless Charge 15W/ Reverse Wireless Charge 4.5W
    – អង្គចងចាំ (Memory)៖ 512GB ROM 12GB RAM
    – តម្លៃ (Price)៖ 1399 ដុល្លារ

    * Galaxy S22+
    – អេក្រង់ (Screen Display) ៖ Corning Gorilla Glass Victus+ / Dynamic AMOLED 2X, 120Hz, HDR10+
    – កាមេរ៉ាក្រោយ (Rear Camera) ៖ 50MP (Wide)+ 10MP (Tele) + 12MP (Ultrawide)
    – កាមេរ៉ាមុខ (Selfie camera) ៖ 10MP
    – ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Snapdragon 8 Gen1 (4nm)
    – កម្លាំងថាមពលថ្ម (Battery)៖ 4500 mAh/ Fast Charging 45W/ /Wireless Charge 15W/ Reverse Wireless Charge 4.5W
    – អង្គចងចាំ (Memory)៖ 256GB ROM 8GB RAM
    – តម្លៃ (Price)៖ 1049 ដុល្លារ

    * Galaxy S22
    – អេក្រង់ (Screen Display) ៖ Corning Gorilla Glass Victus+ / Dynamic AMOLED 2X, 120Hz, HDR10+
    – កាមេរ៉ាក្រោយ (Rear Camera) ៖ 50MP (Wide)+ 10MP (Tele) + 12MP (Ultrawide)
    – កាមេរ៉ាមុខ (Selfie camera) ៖ 10MP
    – ប្រព័ន្ធប្រតិបត្តិការ (Chipset)៖ Snapdragon 8 Gen1 (4nm)
    – កម្លាំងថាមពលថ្ម (Battery)៖ 3700 mAh
    – អង្គចងចាំ (Memory)៖ 256GB ROM 8GB RAM
    – តម្លៃ (Price)៖ 899 ដុល្លារ

    សូមបញ្ជាក់ម្តងទៀតថា ក្រុមហ៊ុន សាមសុង ក៏បានបើកឱ្យអតិថិជនទាំងអស់ធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 នេះជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើបអស្ចារ្យផងដែរ!

    នៅចាំអីទៀត…! ទិញសម្រាប់ខ្លួនឯងក៏បាន…ទិញសម្រាប់មនុស្សសំខាន់ក៏បាន…! សំខាន់កៀកដល់ថ្ងៃនៃក្តីស្រឡាញ់ទៀត…ប្រញាប់កម្ម៉ង់ទិញទុកមុនទៅដឹងតែអ៊ែមម៉ង…! បានទាំងកំពូលស្មាតហ្វូនដ៏ល្អឯក…បានទាំងប្រូម៉ូសិនថែមជូនម៉ាកប់ពេញចិត្ត…បានធ្វើឱ្យមនុស្សសំខាន់…និងមនុស្សជាទីស្រឡាញ់រំភើបភ្ញាក់ផ្អើលទៀត…!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស។

    Share This Post: