ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធហើយ

    BY Khmernote Media February 14, 2022
    អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធហើយ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដែលចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១មកនោះ ពេលនេះបានបញ្ចប់រួចរាល់១០០ភាគរយហើយ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយបានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញផងដែរ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: