ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ADB អនុម័ត​ប្រាក់កម្ចីចំនួន ៩៥លានដុល្លារ​ ​ដើម្បីជួយ​កម្ពុជា​​សម្រាប់ទិញ​វ៉ាក់សាំង​​កូវីដ១៩

    BY Khmernote Media February 15, 2022
    ADB អនុម័ត​ប្រាក់កម្ចីចំនួន ៩៥លានដុល្លារ​ ​ដើម្បីជួយ​កម្ពុជា​​សម្រាប់ទិញ​វ៉ាក់សាំង​​កូវីដ១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នា២០២២ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បី​ជួយរាជ​រដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំង​ប្រឆាំង​នឹងជំងឺកូវីដ១៩ ជូន​ប្រជា​ពលរដ្ឋ ដែលមានសុវត្ថិភាព និង​​ប្រសិទ្ធភាព ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមានការ​ចាក់​វ៉ាក់សាំងជំ​រុញ​ប្រចាំឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង​ការចាក់វ៉ាក់សាំង​មូល​ដ្ឋានសម្រាប់​កុមារអាយុ​ក្រោម ៥ឆ្នាំ។

    លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB បានគូសបញ្ជាក់​ថា “គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណី ឆ្លងមេរោគ ធ្ងន់ធ្ងរនិងបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។

    ADB ក៏នឹងផ្តល់ ជំនួយបច្ចេកទេសចំនួន១លានដុល្លារផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ ដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាងព្រមទាំងកាត់បន្ថយបញ្ហា​ប្រឈមក្នុងការ ទទួលបានវ៉ាក់ សំាងក្នុងចំណោមស្ត្រីកុមារីកុមារតូចនិងក្រុមពលរដ្ឋដែលនៅឆ្ងាយ។”

    លោកបានលើក​ឡើង​ថា ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង​ ក្នុងការគ្រប់គ្រងការរីករាលដាល​នៃកូវីដ១៩ក្នុងឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ២០២១បានបង្កជាសម្ពោធយ៉ាងធ្ងន់ ធ្ងរដល់ ប្រព័ន្ធថែទាំសុខភាពហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជា ច្រើន មួយរយៈពេលធំ​ក្នុងឆ្នាំនោះ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់​ប្រជា​ពលរដ្ឋប្រមាណ៨០ភាគរយ នៃប្រជាពលរដ្ឋ​សរុប១៦,៧លាននាក់​ចាប់តាំងពីការ​ចាប់​ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យម ពល រដ្ឋកម្ពុជាច្រើនជាងម្នាក់ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ២១,៨ភាគរយបានទទួលការចាក់ វ៉ាក់សាំងដូសជំរុញ។

    ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែ ងាយ រងគ្រោះចំពោះការកើនឡើងនៃការឆ្លងថ្មីនៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។ បើតាម ADB បន្ថែមពីលើប្រាក់កម្ចីដែលបានមកពីមូលនិធិសម្រាប់​ការទទួលបាន​វ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក​(Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី(Asian Infrastructure Investment Bank) ដែល​រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០ លានដុល្លារ បើមានការយល់ព្រមពីក្រុម​ប្រឹក្សាភិបាលរបស់ខ្លួន។ ចំពោះគម្រោង​ខាងលើ ជាការគាំទ្របន្ថែមទៅលើ​ជំនួយទាក់ទង​នឹងកូវីដ១៩​​កន្លងទៅរបស់ ADB ដល់​កម្ពុជា។

    សូមរម្លឹកផងដែរថា កាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន​២៥០លានដុល្លារ ដើម្បីជួយ​រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាពសង្គមនិង​សេដ្ឋកិច្ចនៃជំងឺរាតត្បាត​នេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការ ពារខ្លួនប្រមាណ១,៧លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ។ ចាប់តាំងពីឆ្នាំ២០០៥ មក ADB បានគាំទ្រគម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់របស់ក្រសួងសុខាភិបាលកម្ពុជា។ នៅខែតុលាឆ្នាំ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣០ លានដុល្លារ​សម្រាប់ គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ(Greater Mekong Subregion Health Security Project) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាខណៈពេល មានការ កើនឡើងនៃករណីជំងឺកូវីដ១៩៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: