ឱកាសពិសេស! ក្រសួងទេសចរណ៍ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញ២នេះ ដោយឥតគិតថ្លៃ អ្នកចង់រៀនអាចចុះឈ្មោះបាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ០៦៣ សជណ.អគឧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ និងក្រលុកភេសជ្ជៈតាមប្រព័ន្ធអនឡាញ។

ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ទ្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញធុងកាហ្វេ និងត្រលុកភេសជ្ជៈតាមប្រព័ន្ធអនឡាញ។
វគ្គបណ្ដុះបណ្ដាលនេះនឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QR Code ខាងក្រោម៖

