PR

ធនាគារ ហ្វីលីព និងក្រុមហ៊ុន L192 ចុះអនុស្សរណៈយោគយល់លើការទូទាត់តាមឌីជីថល

BY
Khmernote Media
February 17, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2022 ដោយមើលឃើញកំនើននៃការទូទាត់តាមអនឡាញ ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន L192 ដែលផ្តល់ជូនកម្មវិធីទិញទំនិញអនឡាញឈានមុខគេនៅកម្ពុជា។

ប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ហ្វីលីព ធ្វើការទូទាត់ការទិញទំនិញផ្សេងៗ ដែលមាននៅលើកម្មវិធី L192 ដោយប្រើប្រាស់គណនីធនាគារ ហ្វីលីព។ ប្រតិបត្តិការនេះ ចំនាយរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយប្រើប្រាស់ចុងម្រាមដៃ។

លោក Lee Yong Man សមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ បានបង្ហាញពីចក្ខុវិស័យរបស់ធនាគារ ក្នុងការធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ប្រើប្រាស់សេវាធនាគាររបស់អតិថិជន តាមរយៈប្រព័ន្ធទូទាត់បែបឌីជីថល និងមិនប្រើប្រាស់សាច់ប្រាក់ ដែលជាមធ្យោបាយដ៏ងាយស្រួលមួយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដនេះ។

លោក Lee Yong Man បានមានប្រសាសន៍ថា “ក្នុងនាមជាធនាគារដែលតែងតែយកចិត្តទុកដាក់ចំពោះអតិថិជន យើងតែងតែចង់ឱ្យពួកគេមានសុវត្ថិភាពនៅក្នុងស្ថានភាពនេះ។ ទោះយ៉ាងណាក៏ដោយ យើងក៏ចង់ធ្វើឱ្យប្រាកដថា អតិថិជនទាំងអស់ អាចធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ បានយ៉ាងងាយស្រួល ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។”

លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិនៃក្រុមហ៊ុន L192 មានប្រសាសន៍ថា ភាពជាដៃគូនេះ គឺស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន L192 សំដៅទៅរកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ 100% និងអាចឱ្យអតិថិជន L192 ដែលមានគណនីធនាគារ ហ្វីលីព អាចទូទាត់បានយ៉ាងងាយស្រួល និងរីករាយជាមួយប្រូម៉ូសិនពិសេសពីធនាគារដែលពួកគេចូលចិត្ត។ L192 មានមោទនភាពក្នុងការចាប់ដៃគូជាមួយធនាគារ ហ្វីលីព ក្នុងការនាំយកអត្ថប្រយោជន៍ទាំងនេះទៅកាន់អតិថិជនដែលមានស្រាប់របស់យើង។

ដើម្បីអបអរសាទរភាពជាដៃគូ ចាប់ពីថ្ងៃទី 21 ខែកុម្ភៈ រហូតដល់ថ្ងៃទី 21 ឧសភា ឆ្នាំ 2022 អតិថិជនដែលទិញទំនិញពីកម្មវិធី L192 ហើយទូទាត់ប្រាក់តាមរយៈគណនីធនាគារ ហ្វីលីព នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 3 ដុល្លារ។ ការផ្តល់ជូននេះមានសម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលមានស្រាប់ ក៏ដូចជាអតិថិជនកម្មវិធី L192 ដែលទើបតែបើកគណនីជាមួយធនាគារ។

អំពី ធនាគារ ហ្វីលីព ភីអិលស៊ី
ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារគឺជាសមាជិកនៃ PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៨០សាខាទូទាំងប្រទេស។

អំពីកម្មវិធី L192
L192 គឺជាកម្មវិធីទិញទំនិញអនឡាញឈានមុខគេក្នុងប្រទេសកម្ពុជា។ រកមើលផលិតផលរាប់មិនអស់ពីហាងរាប់ពាន់។ ការដឹកជញ្ជូននៅថ្ងៃតែមួយ និងការគាំទ្រសេវាកម្មដ៏រឹងមាំ។ ដឹកជញ្ជូនក្នុងក្រុងភ្នំពេញក្នុងរយៈពេល 1-2 ម៉ោង។ អតិថិជនអាចត្រឡប់ផលិតផលវិញក្នុងរយៈពេល 24 ម៉ោង។ ពួកគេក៏មានឱកាសឈ្នះរង្វាន់ជាច្រើនក្នុងការចាប់រង្វាន់ L192 ផងដែរ។

Share This Post: