រដ្ឋបាលខេត្តកោះកុង ផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន រយៈពេល ៤ឆ្នាំ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីកការផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៦។

ក្រោមកិច្ចសហការណ៍ល្អរវាង សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តហឺណាន និងសកលវិទ្យាល័យ Anyang Normal University ដែលគ្រឹះស្ថានឧត្តមសិក្សា របស់ខេត្តហឺណាន ប្រទេសចិន បានសម្រេចផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សា ដល់សិស្សានុសិស្សខេត្តកោះកុង។
រដ្ឋបាលសាលាខេត្តកោះកុង កិត្តិយសសូមជម្រាបជូនដំណឹងដល់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (ថ្នាក់ទី១២) ទាំងពីរភេទ ឲ្យបានជ្រាបថា សកលវិទ្យាល័យ Anyang Normal University នឹងផ្ដល់អាហារូបករណ៍១០០% ឥតបង់ថ្លៃសិក្សាចំនួន ២០កន្លែង ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ(ឆ្នាំសិក្សា ២០២២-២០២៦) តាមរយៈរដ្ឋបាលខេត្តកោះកុងសម្រាប់ផ្ដល់ជូនសិស្សទូទៅក្នុងខេត្តកោះកុង។ ទន្ទឹមគ្នានេះផងដែរ សកលវិទ្យាល័យ នឹងផ្ដល់ជូនថ្លៃសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ការហូបចុក និងសម្ភារការសិក្សាក្នុងអំឡុងពេលសិក្សា រយៈពេល ៤ឆ្នាំ ៕
សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង ដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលខេត្តកោះកុង