កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា”
- February 17, 2022
កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិត ខែម ប៊ុនថៃ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១៣២ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ផងដែរថា លោក ខេមរៈ សិរីមន្ត រឺ ខែម ប៊ុនថៃ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្មហង្សមាស និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






