សង្គម

ម្ចាស់ឡាន Lexus 570 ប្រកាសមិនទាមទារសំណងពីម្ចាស់រថយន្ត RX 300 ទេតែសុំអោយច្បាប់ដាក់ទោសម្ចាស់ឡាននោះ និងសុំទោសរូបគាត់ជាសាធារណៈ

BY
Khmernote Media
February 18, 2022

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Lexus RX300 បានបុករថយន្ត Lexus LX570 ស៊េរីទំនើបមួយគ្រឿងបណ្តាលអោយក្រឡាប់នៅលើផ្លូវមួយកន្លែងនៅតំបន់បឹងកក់ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។ ក្នុងករណីនោះដែរ ម្ចាស់ឡាន RX300 និងសាក្សីម្នាក់បានអះអាងថាម្ចាស់រថយន្ត Lexus LX570 បានបើកបរបញ្ច្រាស់ផ្លូវ ហើយរូបគាត់បានបើកបរត្រឹមល្បឿនប្រមាណ 20 ទៅ 30 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

ការចោទប្រកាន់របស់ម្ចាស់រថយន្ត RX300 និងសាក្សីមួយរូបនោះ ត្រូវបានអ្នកលេងបណ្តាញសង្គម រិះគន់យ៉ាងខ្លាំងក្រោយបានឃើញវិដេអូចេញពីកាមេរ៉ា សុវត្ថិភាព ដោយរថយន្ត LEXUS 570 មិនបានបើកបរបញ្ច្រាស់ផ្លូវនោះទេ។ ទោះជាយ៉ាងណាក្តីម្ចាស់គណនី Facebook ឈ្មោះថា Nary Bunnarath អះអាងខ្លួនថាជាម្ចាស់រថយន្ត Lexus 570 បានចេញមុខមកបញ្ជាក់ថាខ្លួនមិនទាមទារសំណងពីម្ចាស់រថយន្ត RX300 ឡើយតែទុកអោយច្បាប់ជាអ្នកចាត់ការ ហើយប្រកាសអោយម្ចាស់រថយន្ត RX300 និងសាក្សីរូបនោះចេញមុខសុំទោសរូបគាត់ជាសាធារណៈ៕

Share This Post: