ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះសណ្ឋាគារ យូ អេង អស់បន្ទប់ស្ទីមសូណា និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង

    BY Khmernote Media February 18, 2022
    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះសណ្ឋាគារ យូ អេង អស់បន្ទប់ស្ទីមសូណា និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣និង១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ (បន្ទប់ស្ទីមសូណា ទំហំ ៨ម៉ែត្រ x ១៦ម៉ែត្រ) ព្រមទាំងសម្ភារៈអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ១៤និង០០នាទី ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: