ខ្មែរណូត

ស្វែងរក

  • PR

    ផលិតកម្មរាមបានជួយអោយក្តីស្រមៃអ្នកនិពន្ធវ័យក្មេង និងតួសម្តែងវ័យក្មេងក្លាយជាការពិត ដោយការបង្កើតជាខ្សែភាពយន្តខ្លី

    BY Liny Chan February 19, 2022
    ផលិតកម្មរាមបានជួយអោយក្តីស្រមៃអ្នកនិពន្ធវ័យក្មេង និងតួសម្តែងវ័យក្មេងក្លាយជាការពិត ដោយការបង្កើតជាខ្សែភាពយន្តខ្លី

    ផលិតកម្មរាមបានជួយអោយក្តីស្រមៃអ្នកនិពន្ធវ័យក្មេង និងតួសម្តែងថ្មីក្លាយជាការពិត ដោយការបង្កើតជាខ្សែភាពយន្តខ្លី ដែលជាស្នាដៃនិពន្ធរបស់ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) និង មានការចូលរួមសម្តែង ដោយភាគច្រើនជាតារាសម្តែងវ័យក្មេង ដែលមិនធ្លាប់មានបទពិសោធន៍សម្តែងពីមុនមក។ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) បានដាក់ស្នាដៃនិពន្ធរបស់គាត់តាមរយៈ ការបង្ហោះរកសាច់រឿងរបស់ផលិតកម្មរាម កាលពីថ្ងៃទី ៥ មករា ឆ្នាំ ២០២១ ។ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) បានបង្ហាញអារម្មណ៍ថា “អារម្មណ៍ថាសប្បាយនិងរំភើបមែនទែន ក៏អរគុណរាមដែលបានបង្កើតឱកាសឲ្យអ្នកនិពន្ធបានបង្កើតស្នាដៃឡើង សង្ឃឹមថាបងប្អូននឹងគាំទ្រនូវខ្សែភាពយន្ដខ្មែរខ្នាតខ្លីមួយនេះ”។

    កញ្ញា ទិត្យ ដាវិ តួឯកស្រីបានបង្ហាញថា “សម្រាប់ខ្ញុំនេះជាលើកទី 1 សម្រាប់ការសម្ដែង ខ្ញុំមានអារម្មណ៍ថារំភើបផងភ័យផង។ ឆាកដែលខ្ញុំពេញចិត្តជាងគេគឺឆាកដែលចេញពីផ្ទះដែលបង្ហាញថា កូននឹងអាក្រក់ខ្លាំងមែនទែនហើយត្រូវសម្ដែងឲ្យដល់ខ្លាំងដោយសារយើងត្រូវឈ្លោះគ្នាជាមួយម៉ែចឹងកន្លែងនឹងបើគេចង់ស្អប់អីគឺស្អប់ឈុតហ្នឹងជាងគេអាចថាជាប្លង់ដែលយើងត្រូវដាក់អារម្មណ៍ខ្លាំងដិតដាម។” ក្នុងនោះដែរកញ្ញា ញឹម ចាន់ថន ដែលជាតួស្រីដែលល្បី មានបទពិសោធន៍ចាស់វស្សា ក៏បានបង្ហាញអារម្មណ៍ថា “ថតលើកទី១ ជាមួយក្រុមការងារក្មេងៗ តែក៏សប្បាយចិត្តដែលបានរួមការងារជាមួយខ្សែភាពយន្ដខ្នាតខ្លីព្រោះនេះជាប្រភេទរឿងអប់រំ។”

    នេះជាលើកទីមួយហើយដែលផលិតកម្មរាម បានសហការជាមួយអ្នកនិពន្ធវ័យក្មេង ផលិតនូវសាច់រឿង អប់រំខ្នាតខ្លី ដែលចំណោទបញ្ហាគឺស្ថិតនៅរូបរាងស្នាមខ្នៅនៅលើមុខតួឯកស្រី និងបញ្ហាក្នុងគ្រួសារ។ តាមរយៈសាច់រឿងខ្នាតខ្លី ដែលផលិតកម្មរាមបានបង្ហោះកាលពីថ្ងៃទី ១៤ និង ទី១៦ ទស្សនិកជនក៏បានបង្ហាញអំពីការ គាំទ្រយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តខ្លីមួយនេះ ។

    គួរបញ្ជាក់ ផងដែរថា ផលិតកម្មរាម បង្កើតឡើងមក គោលដៅ ក៏ដូចជាចក្ខុវិស័យធំបំផុត គឺមានមហិច្ឆិតា ចង់ពាំនាំយកនូវអរិយធម៌ខ្មែរទៅកាន់បរទេស។ ហើយនេះគឺជាជំហ៊ានដំបូង ដែលផលិតកម្មរាម កំពុងតែស្វែងរក នៅស្នាដៃ និង ទេពកោសល្យថ្មី ដើម្បីបំពេញនូវអ្វីដែលជាចក្ខុវិស័យរបស់ផលិតកម្ម គឺបង្ហាញស្នាដៃថ្មីទៅកាន់បរទេស ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay