6 រូបសុទ្ធតែជើងខ្លាំង តើនរណាខ្លះនឹងអាចឆ្លងផុត Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ
- February 20, 2022
កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់រាត្រីថ្ងៃអាទិត្យនេះ។

នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍នេះ នៅសល់តែជើងខ្លាំងតែ6រូបប៉ុណ្ណោះ ដែលត្រូវបញ្ចេញសមត្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺនឹងមានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ខណៈទស្សនិកជន កំពុងគាំងគិតមិនចេញថា បេក្ខជនរូបណានឹងត្រូវជ្រុះចេញពីកម្មវិធីទៀតទៅបើពួកគេសុទ្ធតែមានសមត្ថភាពខ្លាំង រៀងខ្លួន ហើយមានអ្នកគាំទ្រច្រើនមិនចាញ់គ្នាឡើយ។
ត្បិតថាបេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង តែមិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។
រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណាខ្លះនឹងអាចឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្របាន? កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផ្សាយផ្ទាល់យប់ថ្ងៃអាទិត្យ 20 កុម្ភៈ 2022 នេះ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4។
សំបុត្រចូលរួមទស្សនា មានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូឬស្សី)៕
- Share This Post:






