សិល្បៈ

លោក អ៉ឹម ជីវ៉ា ត្រូវចោរគាស់បង្អួចផ្ទះចូលបន្ទប់លួចលុយអស់ជាង១ម៉ឺនដុល្លារ និងទ្រព្យសម្បត្តិជាច្រើនទៀត

BY
Khmernote Media
February 20, 2022

កាលពីពេលថ្មីៗនេះ លោក អ៉ឹម ជីវ៉ា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសថា លោកត្រូវបានចោរគាស់បង្អួចផ្ទះចូលបន្ទប់លួចទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ និងសំភារៈមានតម្លៃផ្សេងទៀត។ លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថាដូច្នេះថា៖

“ខ្ញុំបាទ អុឹម ជីវ៉ា ត្រូវបានចោគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន 12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11 pro max ពណ៌មាស 1គ្រឿង និង ១២ pro max ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី 20.02.2022 វេលាប្រមាណម៉ោង២ជិត៣ទៀបភ្លឺ ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ ។ បើបងប្អូនអ្នកលក់ទូរស័ព្ទ ឬបងប្អូនណា ទិញបន្តពីចោរ សូមបងប្អូនមេត្តាកុំលុបឯកសារជាច្រើន និងរូបចាស់ៗក្នុងទូស័ព្ទចោលអី ខ្ញុំបាទសុំទិញបន្តវិញ ដោយសន្យាថាមិនអោយបងប្អូនដែលក់បន្តអោយខ្ញុំមានបញ្ហាណាមួយពាក់ព័ន្ធនិងផ្លូវច្បាប់ឡើយ ។ ការបាត់នេះចាត់ទុកជាបទពិសោធន៍និងការធ្វេសប្រហែសរបស់ខ្ញុំចុះ ព្រោះបើតាមកម្មផលគេថាមិនមែនជារបស់ទ្រព្យយើងគឺមិននៅជាមួយយើងឡើយ ..ហើយក៏ចាត់ទុកថាជាការរំដោះគ្រោះទៅចុះ ..តែក៏សរសើចោរដែលពូកែដឹងថាខ្ញុំទុកលុយនៅណា បន្ទប់ណា វាជារឿងហួសចិត្តបំផុតដែរ។ លុយអាចរកបានដរាបណាយើងនៅតែមានឆន្ទៈនិងក្តីសង្ឃឹម ថ្ងៃនេះខ្ញុំបាត់ប៉ុណ្ណឹង សូមអោយចង្រៃទាំងអស់ទៅអោយអស់ចុះ សូមអោយភាពជោគជ័យមកវិញឆាប់ៗនេះ អំពើល្អមិនសាបសូន្យ ។
ដោយក្តីគោរពៈ អុឹ ម ជីវ៉ា”៕

Share This Post: