សូមប្រយ័ត្នកម្មវិធីទូរស័ព្ទ Android ទាំង ២៩ នេះ ព្រោះវាមានមេរោគ ដែលអាចលួចចូលទៅប្រើប្រាស់គណនីធនាគារអ្នកបាន
- November 9, 2018
ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានឲ្យដឹងថា កាលពីពេលថ្មីៗនេះមានកម្មវិធីទូរស័ព្ទ Android ចំនួន ២៩ កម្មវិធី ដែលមានផ្ទុកនូវមេរោគ ហើយតាមរយៈមេរោគទាំងនោះក្រុមចោរតាមអ៊ីនធឺណិតអាចលួចចូលទៅប្រើប្រាស់គណនីធនាគាររបស់អ្នកបានទៀតផង។ តាមសារព័ត៌មានអេឡិចត្រូនិច Dailymail បានចុះផ្សាយថា រហូតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់ប្រមាណជា ៣០,០០០ នាក់ហើយ ដែលបានកំពុងតែប្រើប្រាស់កម្មវិធីមានមេរោគទាំងនោះ។ ភ្លាមៗក្រោយបែកធ្លាយដំណឹងនេះ ក្រុមហ៊ុន Google បានសម្រេចលុបចោលកម្មវិធីទាំងនេះចេញពី Play Store ផងដែរ។ សម្រាប់អ្នកដែលបានតំឡើងកម្មវិធីទាំងនេះរួច គួរលុបវាចោលវិញ ហើយអ្នកដែលមិនទាន់បានតំឡើងត្រូវចេះប្រុងប្រយ័ត្នចំពោះកម្មវិធីទាំង ២៩ ដូចខាងក្រោមនេះ៖
1. Power Manager
2. Astro Plus
3. Master Cleaner – CPU Booster
4. Master Clean – Power Booster
5. Super Boost Cleaner
6. Super Fast Cleaner
7. Daily Horoscope For All Zodiac Signs
8. Daily Horoscope Free – Horoscope Compatibility
9. Phone Booster – Clean Master
10. Speed Cleaner – CPU Cooler
11. Ultra Phone Booster
12. Free Daily Horoscope 2019
13. Free Daily Horoscope Plus – Astrology Online
14. Phone Power Booster
15. Ultra Cleaner – Power Boost
16. Master Cleaner – CPU Booster
17. Daily Horoscope – Astrological Forecast
18. Speed Cleaner – CPU Cooler
19. Horoscope 2018
20. Meu Horóscopo
21. Master Clean – Power Booster
22. Boost Your Phone
23. Phone Cleaner – Booster, Optimizer
24. Clean Master Pro Booster 2018
25. Clean Master – Booster Pro
26. BoostFX. Android cleaner
27. Daily Horoscope
28. Daily Horoscope
29. Personal Horoscope

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:






