ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងរកឃើញអ្នកឆ្លងថ្មី 488នាក់ (ករណីនាំចូល 15នាក់ និងឆ្លងសហគមន៍ 473នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 305នាក់

    BY Khmernote Media February 21, 2022
    ក្រសួងរកឃើញអ្នកឆ្លងថ្មី 488នាក់ (ករណីនាំចូល 15នាក់ និងឆ្លងសហគមន៍ 473នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 305នាក់

    នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 488នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 473នាក់ និងករណីនាំចូល 15នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 305នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន03នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន ០២នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 126,977 នាក់, ករណីជាសះស្បើយសរុប 120,767 នាក់ និងស្លាប់សរុប 3,020នាក់៕​​

    Share This Post: