ខ្មែរណូត

ស្វែងរក

  • PR

    ស្នេហ៍ក្រោមពពកខ្មៅ ភាពយន្តភាគថៃថ្មីរបស់ភីអិនអិនមួយរឿងទៀត ដោយនាំនូវសាច់រឿងស្នេហាយុវវ័យប្លែកមិនធ្លាប់ទស្សនាពីមុន

    BY Liny Chan February 21, 2022
    ស្នេហ៍ក្រោមពពកខ្មៅ ភាពយន្តភាគថៃថ្មីរបស់ភីអិនអិនមួយរឿងទៀត ដោយនាំនូវសាច់រឿងស្នេហាយុវវ័យប្លែកមិនធ្លាប់ទស្សនាពីមុន

    ខ្សែភាពយន្តភាគថ្មីមួយរឿងទៀត ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនជាបន្ត បន្ទាប់ពីរឿង វិថីស្នេហ៍កូនភ្លោះ ត្រូវបានបញ្ចប់ទៅ នោះគឺ រឿង ស្នេហ៍ក្រោមពពកខ្មៅ ដែលជាសាច់រឿងស្នេហាថ្មី ប្លែក ជារឿងភាគមុនៗ។ ទស្សនិកជន ដែលនិយមតាមដានរឿងភាគថៃ នឹងជក់ចិត្ត ប្លែកអារម្មណ៍ ពីចំណងសាច់រឿងថ្មីមួយនោះ ដែលបង្កប់ទៅដោយស្នាមស្នេហ៍គំនុំពីជីវិតយុវវ័យមួយគូ។

    ក្តីស្រឡាញ់ ប្រែទៅជាការស្អប់ និងការគុំគួន បានធ្វើឲ្យនារីម្នាក់ផ្លាស់ប្តូរនិស្ស័យរបស់ខ្លួន ដោយល្បិចពិសពុលឈាមត្រជាក់យ៉ាងសាហាវ។
    នៅក្នុងសាច់រឿងនេះ តួអង្គ ឆាឡាថុន និង ប្រាវមុក ត្រូវបានគ្រួសាររៀបចំឲ្យរៀបការជាមួយគ្នា ដោយសំអាងទៅលើរឿងអបិយជំនឿ កាត់នូវសំណាងអាក្រក់ដែលនឹងកើតមាននៅលើ ឆាឡាថុន។ ការរៀបការនេះ វាគ្រាន់តែធ្វើឡើងដើម្បីតម្រូវចិត្តគ្រួសាររបស់ឆាឡាថុនតែប៉ុណ្ណោះ ព្រោះគេមានជំនឿ ប្រាវមុក ជានារីដែលអាចកម្ចាត់នូវសំណាងអាក្រក់ចេញពីខ្លួនរបស់ឆាឡាថុនបាន។ ការពិតនៃពួកគេទាំងពីរ គឺប្រាវមុក មិនត្រូវបានឆាឡាថុន ចាត់ទុកជាភរិយានោះទេ ផ្ទុយទៅវិញថែមទាំងមានចិត្តស្អប់ទៀតផង។ ថ្ងៃមួយ សំណាងអាក្រក់នៅតែកើតមាននៅលើឆាឡាថុនដដែល ដែលពេលនោះ ប្រាវមុក ត្រូវបានរៀបចំឲ្យមានពិធីអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀត។ ក្នុងជីវិតរបស់ពួកគេ មានតែបញ្ហាដែលមើលមុខគ្នាមិនចំ រស់នៅដោយមិនមែនជាប្តីប្រពន្ធ ប៉ុន្តែមើលទៅប្រាវមុក នៅតែព្យាយាមយកឈ្នះបេះដូងរបស់ឆាឡាថុនគ្រប់ពេល។ ដោយចង់ឈ្នះទៅលើប្រាវមុកវិញ ឆាឡាថុន បានបង្វែរចិត្តទាក់ទងមិត្តស្រីម្នាក់ទៀត ដើម្បីធ្វើឲ្យប្រាវមុកដកចិត្តចេញពីខ្លួន ។ ប្រាវមុក នៅតែប្រកាន់ចិត្តឈ្នះទៅលើរឿងស្នេហាមួយនេះ បើទោះជាមានវត្តមានអ្នកទីបីយ៉ាងណាក៏ដោយ។

    នេះគ្រាន់តែជាការសង្ខេបសាច់រឿងទាំងមូលតែប៉ុណ្ណោះ តែសម្រាប់ការបង្ហាញនូវឈុតឆាកល្អមើលជក់ចិត្តយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង ស្នេហ៍ក្រោមពពកខ្មៅ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay