ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសជ្រើសរើសបុគ្គលិក កម្មករ កម្មការិនី ដែលមានជំនាញជាច្រើនរូប សម្រាប់បម្រើការងារនៅការិយាល័យសាធារណការ

    BY Khmernote Media February 21, 2022
    រួសរាន់ឡើង! មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសជ្រើសរើសបុគ្គលិក កម្មករ កម្មការិនី ដែលមានជំនាញជាច្រើនរូប សម្រាប់បម្រើការងារនៅការិយាល័យសាធារណការ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក កម្មករ កម្មការិនី សម្រាប់បម្រើការងារនៅការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។

    មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ មន្ទីរបានទទួលគម្រោងស្ថាបនាជួលជុលថែទាំផ្លូវថ្នល់ លូ និងស្ពាន ជាច្រើនគម្រោង សម្រាប់អភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ដើម្បីសម្របសម្រួល និងគាំទ្រដំណើរការអភិវឌ្ឍន៍ការងារខាងលើនេះឲ្យសម្រេចបានតាមផែនការ ការិយាល័យសាធារណការ នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្តកណ្ដាល ត្រូវការជ្រើសរើសបុគ្គលិក កម្មករ កម្មករិនី ដែលមានជំនាញដូចខាងក្រោម៖

    ១​.ជំនាញបើកបរគ្រឿងចក្រ ចំនួន ១៧រូប(នីវ៉ែល័រ ០៥រូប អ៊ិចស្កាវ៉ាទ័រ ០៥រូប ប៊ូឌុលស្ស័រ ០២រូប និងរ៉ូឡូ ០៥រូប)
    ២.ជំនាញមេកានិក ចំនួន ០៤រូប (ជាងបូមគ្រឿងចក្រ ០២រូប និងជាងប្រព័ន្ធភ្លើងគ្រឿងចក្រ ០២រូប)
    ៣.កម្មករ កម្មការិនី ថែទាំផ្លូវថ្នល់ ចំនួន ៥០រូប។

    ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដូចខាងក្រោម៖

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

    Share This Post: