ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាសខ្ពស់ពីជើងនៃប្រទេសចិន បណ្ដាលឱ្យតំបន់ខ្លះចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ អង្សាសេ

    BY Khmernote Media February 22, 2022
    ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាសខ្ពស់ពីជើងនៃប្រទេសចិន បណ្ដាលឱ្យតំបន់ខ្លះចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ អង្សាសេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព ធាតុអាកាសចាប់ពីថ្ងៃទី២៣​ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២២ បានឲ្យដឹងថា៖

    ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាសខ្ពស់ពីជើង (ចិន) ក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
    -ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០°C ។
    -រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C
    -ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C និងអាចមានខ្យល់ក្នុងល្បឿនពី១០-១៥m/s។
    -រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
    * អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: