ក្រសួងសុខាភិបាល ហាមឃាត់ចែកចាយ និងលក់ឱសថឈ្មោះ Molnupiravir គ្មានលេខបញ្ជិកាពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីហាមឃាត់ចែកចាយ និងលក់ឱសថឈ្មោះ Molnupiravir គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ស្របពេលជាមួយគ្នាកំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលដែលមានឈ្មោះ ១.MERIPIR400mg ២.MERIPIR200mg ៣.MOLUZEN 800 ៤.MOLAZ ៥.Molenzavir200 ៦.MOLUZIR ៧.MPIRAVIR200mg ៨.Molnupiravir Tablets 200mg កំប៉ុង ៣០គ្រប់ ៩.MOLUNHEET គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រង់ឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១.ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរណ័ នីហរ័ណឱសថ ២.ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ ជាមួយ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖


