ប្រទេសវៀតណាមបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺកូវីដ១៩ថ្មីចំនួន ៤៦,៨៦១ ករណី ក្នុងមួយថ្ងៃ
- BY
- autoadmin
- February 22, 2022
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៤៦,៨៦១ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦២ កាលពីយប់ថ្ងៃចន្ទ ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកបច្ចុប្បន្នកើនឡើងដល់ ២,៧៩១,៨១០ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហាណូយ ៥,៤៧៧ ករណី, បាក់និញ ២,៥៨២ ករណី និង ភូថូ ១,៩០៨ ករណី។ ក្នុងចំណោមចំនួនឆ្លងសរុបប្រចាំថ្ងៃ មានករណីចំនួន ៣២,៩៧៥ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ដោយក្នុងនោះមានករណីអូមីក្រុងចំនួន ២០៥ ករណី ដែលក្នុងនោះមាន ៩៧ ករណី ស្ថិតនៅក្នុងទីក្រុងហូជីមិញ។

ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៣៩,៦០៨ ករណី ជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់ចំនួន ១០៤ នាក់ កាលពីយប់ថ្ងៃចន្ទ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១៣,២៣៥ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះមានដល់ ២,២៩៤,៦៦៩ ករណី។ គិតមកទល់ពេលនេះ ប្រជាជនវៀតណាមជិត ៧៦ លាននាក់ នៅក្នុងចំណោមប្រជាជនសរុប ៩៦ លាននាក់ របស់វៀតណាម បានទទួលការចាក់វ៉ាក់សាំងចំនួន ២ដង ហើយជាង ៣៦.៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី ៣ ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






