ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឬបញ្ជូនទៅមណ្ឌលសុខភាព

    BY Khmernote Media February 22, 2022
    ប្រជាពលរដ្ឋធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឬបញ្ជូនទៅមណ្ឌលសុខភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានធ្វើតេស្តរហ័សរកកូវីដ- ១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឬបញ្ជូនទៅមណ្ឌលសុខ ភាព។ លោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិ បាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ២២កុម្ភៈនេះថា៖ ការដែលប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺ មានប្រព័ន្ធការងាររបស់មន្រ្តីនៅតាមខណ្ឌរួចហើយ ដូច្នេះក្រុមការ ងារនេះនឹងធ្វើការងារជាមួយពួកគាត់។

    លោកបន្តថា ចំពោះកិច្ច សន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធ ផល(+)វិជ្ជមាន ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។ ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូល ដ្ឋាន ក្នុងការតាមដានស្ថាន ភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុង ពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។ អ្នកជំងឺកូវីដ-១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យាបាលនៅតាមផ្ទះ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។

    សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះរួមមាន៖

    ទី១.ស្នាក់នៅបន្ទប់ដាច់ ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ ។

    ទី២.ពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។

    ទី៣.បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន។

    ទី៤.តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ។

    ទី៥.ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

    ទី៦.ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។

    ទី៧.ប្រើប្រាស់សម្ភារៈដាច់ ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ។

    ទី៨.វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយ ឡែក។

    ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: