ព័ត៌មានជាតិ
ភ្នាក់ងារត្រួតពិនិត្យឱសថ ចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir មានលេខបញ្ជិកាពីក្រសួង និងស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន
BY Khmernote Media
February 23, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ភ្នាក់ងារត្រួតពិនិត្យឱសថ បានចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល និងស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ទន្ទឹមគ្នានេះដែរក្រុមការងារបានណែនាំកុំឱ្យមានការលក់តំឡើងថ្លៃឱសថប្រភេទនេះផងដែរ ៕




