ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សូមកុំយល់ច្រឡំ! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ច្បាស់ៗថា អ្នកធ្វើតេស្តរហ័សឃើញ ២ឆ្នូតមានន័យថា ឆ្លងកូវីដ ឯមេរោគផ្តាសាយ និងមេរោគដទៃ ធ្វើតេស្តរហ័សមិនបង្ហាញ ២ឆ្នូតឡើយ

    BY Khmernote Media February 23, 2022
    សូមកុំយល់ច្រឡំ! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ច្បាស់ៗថា អ្នកធ្វើតេស្តរហ័សឃើញ ២ឆ្នូតមានន័យថា ឆ្លងកូវីដ ឯមេរោគផ្តាសាយ និងមេរោគដទៃ ធ្វើតេស្តរហ័សមិនបង្ហាញ ២ឆ្នូតឡើយ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការបញ្ចាក់ពីលទ្ធផលតេស្តរហ័ស ដោយលើកឡើងថា ប្រសិនបុគ្គលណាម្នាក់ ធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Test) ឃើញ ក្រហម ២ឆ្នូត មានន័យថា វិជ្ជមានកូវីដ-១៩ (បុគ្គលនោះឆ្លងកូវីដ-១៩)។ តេស្តរហ័សកូវីដ-១៩ មិនបង្ហាញ ក្រហម ២ឆ្នូត ចំពោះបុគ្គលឆ្លងមេរោគផ្តាសាយ ឬមេរោគដទៃនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការភ័ន្តច្រឡំ។

    គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ ឆ្នាំ២០២២ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 128,133 នាក់, ករណីជាសះស្បើយសរុប 121,553 នាក់ និងស្លាប់សរុប 3,023នាក់៕​​

    Share This Post: