សិល្បៈ

តារាសម្តែង និងពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវគេក្លែងបន្លំឈ្មោះយកទៅឆបោកគេតាមតេលេក្រាម

BY
Khmernote Media
February 25, 2022

តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតារាសម្តែងស្រីម្នាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស។ ថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានជួបបញ្ហា ដោយសារតែមានជនខិលខូចបានបន្លំឈ្មោះរបស់កញ្ញា ដើរបោកប្រាស់គេតាមបណ្តាញសង្គម។ យោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាបានឲ្យដឹងថា៖

“សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាម នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន សូមបដិសេធថានេះមិនមែនជាតេលេក្រាមពិតរបស់នាងខ្ញុំទេ ដូចច្នេះសូមបងប្អូនកុំយល់ច្រលំថានាងខ្ញុំឲ្យសោះ បើមានបញ្ហាណាមួយកើតឡើងនាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ🙏🏻 អរគុណបងប្អូនដែលបានផ្ញើឲ្យនាងខ្ញុំបានដឹង ❤️🙏🏻”

Share This Post: