សិល្បៈ

តារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ឥឡូវប្រកាសសុំអ្នកជួយព្រោះត្រូវការឈា..មជាច្រើនផ្លោក

BY
Khmernote Media
February 28, 2022

ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា តារាចម្រៀង និងតារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអី ហើយរវើរវាយបាត់បង់ការចងចាំទៀតផង ដែលត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រោយដឹងដំណឹងថាលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ យើងសង្កេតឃើញមហាជន ក៏ដូចជាមិត្តភក្តិសិល្បៈបាននាំគ្នាជួយបរិច្ចាគជាថវិកា ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់លោក ដែលត្រូវចំណាយច្រើនក្នុងការព្យាបាល។

ថ្មីនេះលោក សុខ រ៉ាស៊ី ជាពិធីករដ៏ល្បីឈ្មោះ និងត្រូវជាប្អូនរបស់លោក អៀង ចេនឡា ផងនោះ បានប្រកាសស្វែងរកអ្នកជួយ ដោយសារបងប្រុសរបស់លោកត្រូវការឈាមជាច្រើនប្លោក។ លោក សុខ រ៉ាស៊ី បានឲ្យដឹងដូច្នេះថា “បងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការ ឈាម6ប្លោក ដើម្បីសង្គ្រោះបន្ទាន់ មានបងប្អូនណា អាចបរិច្ចាKឈាមបានទេ🙏 Tel: 012 33 81 53”។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់បរិច្ចាគអាចទាក់ទងគាត់បាន៕

Share This Post: