Beat The Best ជិតដល់ពេលរកឃើញម្ចាស់ពានហើយ
- BY
- Liny Chan
- February 28, 2022
យប់មិញនេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បី Beat The Best បានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រ Beat The Final Round 1 ដែលជាវគ្គផ្តាច់ព្រ័ត្រដំណាក់កាលទី១។

នៅក្នុងវគ្គ Beat The Final Round 1 នេះ កម្មវិធីនឹងបើកទទួលសារគាំទ្រមួយសប្តាហ៍ពេញតែម្តង ដើម្បីរកឲ្យ ឃើញនូវបេក្ខជនដ៏មានសមត្ថភាព និងមានប្រជាប្រិយបំផុត ដើម្បីប្រកួតយកពានរង្វាន់ដ៏អស្ចារ្យ របស់កម្មវិធី Beat The Best នារដូវកាលទីមួយនេះ។

បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ ម៉េងលី – អ៊ីម ថៃ – សួ វិចិត្រ – ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពបុរស សុទ្ធតែមានសមត្ថភាពខ្លាំងមិនធម្មតា។

អ្នកគាំទ្រទាំងអស់អាចបោះឆ្នោតជូនបេក្ខជនដែលខ្លួនពេញចិត្តឲ្យក្លាយជាម្ចាស់ជ័យលាភីក្នុងដំណាក់កាលទី១បានមួយសប្តាហ៍ពេញរហូតដល់ថ្ងៃអាទិត្យ ទី6 មីនា 2022 ម៉ោង 8 យប់។


រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណានឹងក្លាយជាជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យនេះ?
- Share This Post:






