ភាគីរថយន្ត Ford បញ្ជាក់ថា ខ្លួនបើកដេញតាមរថយន្តដែលបុករថយន្តសាច់ញាតិខ្លួនហើយរត់គេច ទើបប្រហែសត្រូវរថភ្លើងបុកបែបនេះ (មានវីដេអូ)
- March 2, 2022
កាលពីវេលាម៉ោង២២ និង១០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិលេខ៤ អូឌឹម រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបេីកបរជ្រុលចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លេីងកំពុងឆ្លងកាត់ ក៏បណ្តាលឲ្យរថភ្លើងបើកបុកតែម្តង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

ជុំវិញករណីនេះផងដែរ ភាគីសាច់ញាតិររថយន្ត Ford រងគ្រោះ ដែលត្រូវរថភ្លើងបើកបុក បានធ្វើការបញ្ជាក់ថា រថយន្តរបស់ពួកគាត់បានដេញតាមរថយន្តនៅពីមុខ ដែលបើកបុករថយន្តបងប្អូនគាត់ ដើម្បីឲ្យឈប់ដោះស្រាយគ្នា ទើបធ្វេសប្រហែសត្រូវរថភ្លើងបុកតែម្តង។ ម្ចាស់គណនីហ្វេសប៊ុករូបនោះបានរៀបរាប់ឲ្យដឹងថា៖
«រថយន្តបង្ក Mitsubishi Triton ស្លាកលេខ ភ្នំពេញ2T. 0300 បានបង្កគ្រោះថ្នាក់ចរារចរ ជាមួយឡាន ហាយឡេនឌឺ តែមិនបានឈប់ដោះស្រាយ ទើបធ្វើអោយរថយន្ត Ford ពណ៌ស ដែលត្រូវជាសាច់ញាតិព្យាយាមតាមឃាត់រថយន្ត Mitsubishi Triton នោះមកដោះស្រាយ ដែលធ្វើអោយរថយន្ត Ford មានការធ្វេសប្រហែសធ្វើអោយរថភ្លើងដែលធ្វើដំណើរបុកត្រូវក្បាលឡាន ត្រង់ម្តុំផ្លូវរថភ្លើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ម្តុំ អូឌឹម។ សូមជួយស៊ែរអោយខាងរថយន្តបង្ក Mitsubishi Triton ដែលមានស្លាកលេខ ភ្នំពេញ2T. 0300 ចូលខ្លូនមកដោះស្រាយតាមផ្លូវច្បាប់ជាមួយនឹងរថយន្តហាយឡេនឌឺដែលរងគ្រោះ ។
សូមបញ្ជាក់ថា ឡាន Mitsubishi Triton បានបុកឡាន high lander ពីក្រោយ ធ្វើអោយខូចខាត តែមិនបានឈប់ ដើម្បីដោះស្រាយ ហើយព្យាយាមរត់ ទើបធ្វើអោយឡាន Ford ដែលជាសាច់ញាតិតាមពីក្រោយដើម្បីកាក់អោយឈប់ដើម្បីដោះស្រាយ តែដោយសារមិនបានដឹងថា រថភ្លើងធ្វើដំណើរមកជិតដល់តំបន់ឆ្លងកាត់ ទើបធ្វើអោយគាត់ជ្រុលល្បឿន ហើយក៏ត្រូវរថភ្លើងប៉ះត្រូវក្បាលឡាន Ford ដោយសារតែព្យាយាមកាក់ឡាន Mitsubishi Triton ដែលព្យាយាមបើករត់គេចទាំងដឹងថាមានរថភ្លើងឆ្លងកាត់ ប្រថុយនឹងគ្រោះថ្នាក់បើករត់គេចទៅបាត់ស្រមោល»។
ចំណែកឯភាគីរថយន្ត Ford រងគ្រោះបានបញ្ជាក់នៅលើហ្វេសប៊ុកថា «ឡានមួយនឹងបានបុកឡានពួកខ្ញុំ មិនព្រមឈប់ដោះស្រាយព្យាយាមរត់គេច ជាហេតុដែលធ្វើឲ្យឡានពួកខ្ញុំដេញតាម ដោយមិនបានប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង.( ពួកខ្ញុំគ្រាន់តែចង់ឲ្យឡាននោះឈប់ដើម្បីដោះស្រាយ )»៕

- Share This Post:






