ខ្មែរណូត

ស្វែងរក

  • PR

    បទ “ស្រារាំ” ថ្មីរបស់ រ៉ាប៊ី ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការទស្សនាជាង ១លានដង ត្រឹមរយៈពេល១ថ្ងៃ

    BY Liny Chan March 3, 2022
    បទ “ស្រារាំ” ថ្មីរបស់ រ៉ាប៊ី ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការទស្សនាជាង ១លានដង ត្រឹមរយៈពេល១ថ្ងៃ

    កញ្ញា រ៉ាប៊ី ត្រូវបានទស្សនិកជនចាត់ទុកថាជាតារាចម្រៀងវ័យក្មេង ដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន ជាពិសេសក្នុងប្រភេទបទចម្រៀងញាក់កន្រ្ដាក់អារម្មណ៍។ បទចម្រៀងជាច្រើនរបស់តារាស្រីរូបនេះត្រូវបានល្បីសុះសាយ រហូតមានគេយកទៅរាំតាមដល់ក្រៅប្រទេសថែមទៀតផង។ ជាក់ស្ដែងវីដេអូបទចម្រៀងរបស់រ៉ាប៊ី បទ “មាន់ស្រែ” នៅតែមានប្រជាប្រិយក្នុងការស្តាប់ និងការជួបជុំរាំលេងកម្សាន្តដោយមានអ្នកមានចូលមើលរហូតដល់ជាង ៦២លានដង ក្នុងយូធូប។

    ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ កញ្ញារ៉ាប៊ី បានជូនជាកាដូបទចម្រៀងពិសេសមួយបទ ដែលមានចំណងជើងថា “ស្រារាំ” ចេញផ្សាយជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកទស្សនាជាង ១លានដង ត្រឹមរយៈពេលមួយថ្ងៃ ហើយគិតមកត្រឹមថ្ងៃទី២ខែមីនានេះមានអ្នកចូលទស្សនាប្រមាណជាង ១.៧ លានដងហើយ។ “ស្រារាំ” ផលិតឡើងជាពិសេសសម្រាប់ ពេលវេលាដ៏ល្អ ការជួបជុំក្រុមគ្រួសារ ញាត្តិមិត្ត និងរាំលេងកម្សាន្តឲ្យកាន់តែសប្បាយរីករាយថែមមួយកំរិតទៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

    អ្វីដែលធ្វើឲ្យ MV “ស្រារាំ” កាន់តែមានភាពទាក់ទាញ និងប្លែកអារម្មណ៍នោះគឺ វីដេអូបែបកំប្លុកកំប្លែង ទេសភាពស្រុកស្រែ ថែមទាំងក្បាច់រាំដ៏រស់រវើក។ នេះគឺជាលើកដំបូងហើយ ដែលស្រាបៀរគ្រុឌ និងកញ្ញារ៉ាប៊ី បានសហការផលិតបទចម្រៀងនេះឡើង ដោយផ្តល់ជូនទស្សនិកជននូវពេលវេលាដ៏ល្អ និងបរិយាកាសជួបជុំដ៏រីករាយរបស់បងប្អូនខ្មែរយើង។

    ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។ ពេលដែលលោកអ្នកក្រេប ឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគំរបស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។
    ពេលវេលាល្អទាំងនេះហើយ ជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ៕

    សូមរីករាយទស្សនាបទថ្មី “ស្រារាំ” តាមតំណនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay