ចាប់ពីឆ្នាំក្រោយទៅ អត្តសញ្ញាណប័ណ្ណគំរូចាស់ ប្រើប្រាស់លែងបានហើយ សូមប្រញាប់ទៅប្តូរថ្មីជាបន្ទាន់
- November 8, 2018
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖
+ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ
+ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
+ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
+ ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
ឯកសារដែលត្រូវភ្ជាប់ទៅជាមួយមានដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់

អត្ថបទ៖ សេម
- Share This Post:






