PR

ASUS សម្ភោធផលិតផល បំពាក់ទៅដោយអេក្រង់ OLED ឆ្នាំ២០២២ ជាផ្លូវការ

BY
Liny Chan
March 5, 2022

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ — ក្នុងថ្ងៃនេះក្រុមហ៊ុន ASUS បានប្រារព្ធពិធីសម្ភោធផលិតផលឆ្នាំ២០២២ ជាផ្លូវការដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED អោយសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។ យើងឃើញថាម៉ូដែលទាំងនោះមានរហូតដល់ទៅ៤ប្រភេទធំៗរួមមាន៖សេរី ProArt Studiobook សំរាប់ Content Creator កំរិតខ្ពស់ សេរី Vivobook Pro សំរាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង សេរី Zenbook ថ្មីសំរាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺ Tablet 2-1 ដែលមានឈ្មោះថា Vivobook 13 Slate OLED។ មិនតែប៉ុណ្ណោះយើងឃើញថាមានវត្តមានលោក Reanthort ដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ASUS លោក John Sey ដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ញា MAM Lisa ដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។

ProArt
ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសំរាប់អ្នកជំនាញផ្នែកច្នៃប្រឌិតដូចជាអ្នកឌីស្ស៉ាញកំរិតធ្ងន់ អ្នកគូរគំនូរជិវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តំរូវអោយប្រើ Software ទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះASUSបានបញ្ចេញនូវម៉ូដែល ProArt ចំនួន២សេរី រួមមាន៖

Studiobook Pro 16 OLED (W7600H3A): ត្រូវបានបំពាក់ដោយ CPU Intel Xeon W-11955M មានក្រាភិចកាត Nvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 11 PRO ដែលមានតម្លៃ USD4299 សំរាប់ទីផ្សារកម្ពុជា។

Studiobook 16 OLED (H7600HM): ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4299 សំរាប់ទីផ្សារកម្ពុជា។

ចំណុចពិសេសរបស់ម៉ូដែលទាំង២នេះក្រៅពី Specsសំរាប់ Creator យើងចាប់អារម្មណ៍ឃើញថាការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ដែលសាកសមបំផុតសំរាប់ Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសំរាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួលនិងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpad មានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និងមានគ្រាប់ចុចចំនួន៣ដែលគ្រាប់កណ្តាលគឺសំរាប់ចាប់បង្វិលប្លង់3Dផងដែរ។

Vivobook Pro:
Vivobook Pro ត្រូវបានបង្កើតឡើងសំរាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីអោយការងាររបស់ពួកគាត់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។ ASUS បានបញ្ចេញលេខកូដចំនួន២សំរាប់ Vivobook Pro នេះ៖
Vivobook Pro 16X OLED (N7600PC និង M7600QC): ដែល N7600PC ត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម 16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ 512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1299

ស៊េរី Zenbook:
ASUS បានបញ្ចេញម៉ូដែល២សំរាប់ត្រកូល Zenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី២ និង Zenbook 14 Flip OLED ដែលមាន Numpad លើ Touchpad ព្រមទាំងអាចបត់បាន៣៦០ដឺក្រេ។ ម៉ូដែលទាំង២នេះត្រូវបានបំពាក់ទៅដោយ CPU Intel Corei7 ជំនាន់ទី១១ និងមានទំហំអេក្រង់ OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំងដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែងជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដ UX5400EA មានតម្លៃត្រឹមតែ USD1299។ រីឯ Zenbook 14 Flip OLED ដែលមានលេខកូដ UP5401EA មានតម្លៃត្រឹមតែ USD1349 តែប៉ុណ្ណោះ។

Vivobook 13 Slate OLED:
ម៉ូដែលចុងក្រោយដែល ASUS បានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះគឺជាកុំព្យូទ័រ 2 in 1 ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបានដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកំសាន្តដ៏មានគុណភាពផង និងអាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3អ៊ីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកំសាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម8GB អង្គផ្ទុកទិន្នន័យទំហំ 256GB និងមានរបស់ផ្គុំ១ឈុតមកជាមួយទៀតរួមមាន៖ ប៊ិច ASUS ជើងទម្រ Keyboard និងសំបងស្រោមកុំព្យូទ័រថែមទៀតផង។

Share This Post: