រថយន្ត Maxus G50 បង្កើនភាពលេចធ្លោសម្រាប់រថយន្តប្រភេទ MPV នៅប្រទេសកម្ពុជា
- BY
- Liny Chan
- March 7, 2022
មនុស្សភាគច្រើនស្រមៃចង់មានរថយន្តផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងដែលគេចង់ទៅ, វិស្សមកាលដ៏អស្ចារ្យ, ឬការបើកបរដ៏ល្អដែលអាចទទួលយកបានគ្រប់ស្ថានភាពផ្លូវ។ ប៉ុន្តែភាពចាំបាច់មួយចំនួនបានចាប់ផ្តើមផ្លាស់ប្តូរនៅពេលដែលការពិតបានកើតឡើង ព្រោះថាលោកអ្នកត្រូវការភាពធំទូលាយសម្រាប់កូនៗ ឬឪពុកម្តាយ ឬក៏សមាជិកគ្រួសារ សម្រាប់ការដើរទិញឥវ៉ាន់នាថ្ងៃចុងសប្តាហ៍វិញ។ អ្នកពិតជាត្រូវការការដឹកសមាជិកគ្រួសារដើម្បីនាំពួកគាត់មានដំណើរកម្សាន្តពីទីក្រុង ឬដឹកជញ្ជូនរបស់របរផ្សេងៗ។ នោះហើយជាហេតុផលដែល MPV ចូលខ្លួនមកសម្រាប់សម្រួលដល់ប្រជាជនកម្ពុជា។ ពួកគេផ្តល់ជូននូវការធ្វើដំណើរយ៉ាងល្អ ហើយអាចដឹកអ្នកដំណើរបានច្រើនតាមដែលអាចធ្វើបាន។

វាមិនខ្វះនោះទេសម្រាប់ម៉ូដែលរថយន្ត MPV នៅក្នុងប្រទេសកម្ពុជាយើង ដោយយើងដឹងថាមានរថយន្ត MPV ជាច្រើនដូចជា Toyota Rush, Maxus G50, GAC GN6, Mitsubishi Xpander និងម៉ូឌែលផ្សេងទៀតសម្រាប់ដាក់លក់ ប៉ុន្តែតម្លៃដ៏សមរម្យមួយសម្រាប់ទីផ្សារកម្ពុជា និងមានការរចនាយ៉ាងល្អនោះគឺរថយន្ត Maxus G50 ដោយតម្លៃមានចាប់ពី 33,000 ដុល្លារប៉ុណ្ណោះ វាគឺជាមានការប្រកួតប្រជែងខ្ពស់។ Maxus G50 គឺបានកែលម្អធ្វើឱ្យទាន់សម័យជាងមុន ពីផ្នែកខាងមុខទៅខាងក្រោយនៃរថយន្តមើលទៅមានទំហំធំល្អ ជាមួយនឹងការបិទបើកទ្វារឃ្លុបក្រោយអូតូស្វ័យប្រវត្តិ និងបានបង្ហាញពីកន្លែងផ្ទុកសម្ភារៈបានធំទូលាយ ទោះបីជាមានកៅអី៣ជួរក៏ដោយ។ ជាការពិតណាស់ ប្រសិនបើយើងបត់កៅអីជួរទីបីអោយរាបស្មើរ នោះយើងនឹងទទួលបានកន្លែងធំជាងមុនរហូតដល់ចំណុះ ២០០០លីត្រដើម្បីផ្ទុកសម្ភារៈទៀតផង។

ហើយភាពធំទូលាយគឺពិតជាអ្វីដែល Maxus G50 ផ្តល់ជូនម្ចាស់រថយន្ត។ វាធំទូលាយណាស់ទោះបីអ្នកផ្ទុកអ្នកដំណើរ ៦ ទៅ ៨ នាក់ក៏មិនមានបញ្ហាអ្វីដែរ ដែលពិតជាស័ក្តសមជាមួយ G50 ហើយវារួមបញ្ចូលទាំងកៅអី៣ជួរ។ ពិតណាស់ វាគឺជាយានជំនិះដែលផលិតឡើងសម្រាប់តម្រូវការរបស់អ្នកដែលមានសមាជិកគ្រួសារច្រើនរហូតដល់ប្រាំបីនាក់ឡើង ទោះអ្នកត្រូវការដឹកមនុស្សជាប្រចាំក៏នៅតែមានផាសុកភាព។ អ្នកក៏នឹងទទួលបានកៅអីពូកស្បែកដ៏ប្រណិត និងកាមេរ៉ា 360 ដឺក្រេដើម្បីជាប្រយោជន៍នៅពេលអ្នកចតរថយន្ត។

មុខងារប្រើប្រាស់ដ៏ពិសេស និងផាសុកភាពផ្សេងទៀតដែលធ្វើឱ្យការបើកបរកាន់តែមានភាពងាយស្រួលនោះមានដូចជា: កាមេរ៉ាថយក្រោយ, សោរឆ្លាតវៃ smart key, ហ្វ្រាំងដៃអេឡិចត្រូនិច និង Auto hold ដូច្នេះលោកអ្នកគឺធានាបានថារថយន្តរបស់អ្នកនឹងរំកិលចេញដោយចៃដន្យពេលចតនោះទេ។ ចំណុចពិសេសមួយទៀតរបស់ MPV នេះគឺថាមពលខ្លាំងជាមួយនឹងម៉ាស៊ីនសាំងតួបូចំណុះ 1.5T ដោយបង្កើនល្បឿនយ៉ាងរលូន និងរហ័សរហូតដល់កម្លាំង 169hp និងកម្លាំងរមួល 250Nm។ នៅពេលដែលអ្នកត្រូវការបើកលើផ្លូវល្បឿនលឿន វាអាចផ្តល់ឱ្យអ្នកនូវថាមពលខ្លាំង និងល្បឿនលឿនដែលពិតជាមិននឹកស្មានដល់សម្រាប់ Maxus G50។



អ្វីដែលអ្នកត្រូវការពីរថយន្តលក្ខណៈគ្រួសារ គឺត្រូវបានផ្តល់ជូនដោយ Maxus G50 ដូច្នេះដើម្បីដឹងច្បាស់ពីពត៌មានលម្អិត លោកអ្នកអាចអញ្ផើញបើកបរសាកល្បងរថយន្ត Maxus G50 នៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេ ក៏ដូចជាទទួលបានបទពិសោធន៍ថ្មីពីរថយន្ត Maxus ផងដែរ។





- Share This Post:






