កូវីដ-១៩

កើនឡើងខ្លាំងណាស់! វៀតណាមរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ២៦៥,១៤៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
March 10, 2022

ប្រទេសវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ២៦៥,១៤៣ករណី កាលពីយប់ថ្ងៃពុធ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៦៣ របស់ខ្លួន ហើយវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ករណីថ្មីភាគច្រើន ត្រូវបានរកឃើញនៅក្នុងខេត្ត Nghe An ដែលមានចំនួន ៥៦,១៩២ ករណី រួមទាំងករណីចំនួន ៤៥,៨៩៦ ករណី ដែលត្រូវបានរកឃើញនៅថ្ងៃមុន ប៉ុន្តែទើបតែបានរាប់បន្ថែមទៅក្នុងទិន្នន័យជាតិ។ ចំណែកខេត្ត Bac Giang បានកត់ត្រាករណីថ្មីចំនួន ៣៣,១៤៧ ករណី ដោយក្នុងនោះមាន ៣០,៣៥៣ ករណី ដែលបានកត់ត្រាពីលើកមុន។ ទីក្រុងហាណូយ បានកត់ត្រាករណីចំនួន ៣១,៣៦៥ ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃដូចគ្នា។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកជំងឺ COVID-19 ចំនួន ១០៩ នាក់បានស្លាប់ ដោយក្នុងនោះមាន ៨ នាក់ នៅទីក្រុងហាណូយ។ ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមកាលពីឆ្នាំមុន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៤១,០៨៦ ឬ ០.៩ ភាគរយនៃការឆ្លងទាំងអស់។ នៅក្នុងរលកចុងក្រោយដែលបានវាយប្រហារប្រទេសនៅចុងខែមេសា  មានករណីជាង ៥.០៣ លានករណី ត្រូវបានបញ្ជាក់ ហើយ ២.៨៥ លានករណី បានជាសះស្បើយឡើងវិញ។ រហូតមកដល់ពេលនេះ ៧៩.៣ ភាគរយនៃប្រជាជនវៀតណាម បានទទួលវ៉ាក់សាំងចំនួន ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: