PR

ប្លែកភ្នែកហ្វេនៗ! Bella ក្នុងតួអង្គក្រមុំចាស់ ប៉ះកម្លោះរូបសង្ហា ប្រទាក់ក្រឡាបានជាស្នេហាក្រមិចក្រមើម ក្នុងរឿងភាគថ្មីភីអិនអិន

BY
Liny Chan
March 10, 2022

ហ្វេនៗ ដែលនិយមតាមដានខ្សែភាពយន្តភាគថៃ ភីអិនអិន ច្បាស់ជាបានស្គាល់នូវតារាស្រីមួយដួងដែលធ្លាប់សម្តែងជាតួអង្គធំៗក្នុងរឿងភាគថៃជាច្រើន នោះគឺ Bella Ranee Champen ។ សម្រាប់វត្តមាននៃរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ពីតារាស្រីដ៏ស្រស់ស្អាតនេះ ក៏នៅតែឆក់បានតំណែងតួឯកស្រី ដែលកាន់តែប្លែកជាងនេះនោះ គឺ មានការចូលរួមសម្តែងជាដៃគូជាមួយនឹងតួអង្គប្រុសវ័យក្មេងរូបសង្ហារមួយរូប។ នោះគឺ លោក KongThab Peak ។

ស្នេហ៍ខុសវ័យ គឺជាខ្សែភាពយន្តភាគថៃថ្មី ដែលបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន ក្នុងសាច់រឿងស្នេហាបែបកំលោះក្រមុំ ដែលគូស្នេហ៍ទាំងពីរនេះ មានវ័យខុសគ្នាឆ្ងាយ រវាង តួអង្គប្រុស និងតួអង្គស្រី។ នៅក្នុងសាច់រឿងនេះដែរ កញ្ញា Bella ក្នុងតួអង្គ ជា ធីឆា មេធាវីស្រីដ៏អង់អាចក្លាហានមួយរូប មានវ័យចំណាស់ជាង លោក KongThab Peak ដែលសម្តែងជាតួអង្គ Napawat ។ ទំនាក់ទំនងស្នេហា រវាងមេធាវីស្រីស្រស់សោភាក្រមុំចាស់ ប៉ះកម្លោះវ័យក្មេងជាអ្នកហាត់ការ បង្កើតបានជាស្នេហាខុសវ័យ យ៉ាងផ្អែមល្ហែម ។ ថ្វីត្បិតតែ តួអង្គទាំងពីរ មានវ័យខុសគ្នាឆ្ងាយបន្តិច ក៏ប៉ុន្តែពួកគេហាក់ដូចជាបានយល់ពីអត្ថន័យស្នេហា និងការយល់ចិត្តគ្នាបានយ៉ាងស៊ីជម្រៅ មិនចាញ់គូស្នេហ៍ក្មេងៗនោះទេ។

ហ្វេនៗ ចង់ដឹងទេថា តើការសម្តែងរបស់ កញ្ញា Bella និង KongThab Peak បង្ហាញពីការចាប់ផ្តើមស្នេហាដែលមានវ័យខុសគ្នាបែបណាខ្លះនោះ សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន គឺរឿង ស្នេហ៍ខុសវ័យ ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៧ ខែ មីនា ឆ្នំា ២០២២ ពីថ្ងៃចន្ទ ដល់ ពុធ វេលាម៉ោង ០៩ យប់៕

សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: