លើកទី១ នីកូ សូលីកា និង ភីសេន ប៉ះគ្នា ជាគណ:កម្មការ ក្នុងកម្មវិធីGATSBY idol!
- BY
- Liny Chan
- March 12, 2022
បន្ទាប់ពីការចេញ teaser កម្មវិធី GATSBY IDOL ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិជន នេះជាលើកទីមួយហើយដែលតារាចំរៀងដ៏ល្បីទាំង៣ប៉ះគ្នាជាគណ:កម្មការក្នុងការប្រកួត GATSBY idol។

រង់ចាំទស្សនាទាំងអស់គ្នាការប្រកួតចាប់ផ្តើមហើយ តើបេក្ខជនរូបណាដែលនឹងក្លាយទៅម្ចាស់ពាន GATSBY idol ជាមួយនឹងរង្វាន់ $5,000 ការងារថតជាមួយផលិតផលហ្គេតប៊ីដែលជាផលិតផល សម្រាប់បុរសដ៏ពេញនិយមនៅកម្ពុជា ទទួលបានផលិតផលហ្គេតប៊ីប្រើប្រាស់ពេញមួយឆ្នាំ ក្លាយជាតារាកុងត្រាប្រចាំ3F Production ដែលផលិតកម្មវធីទូរទស្សន៍ កម្មវិធីកំសាន្តល្បីៗ ក្រុមចំរៀង MV ខ្សែភាពយន្ត និង ស្ពតពានិជ្ជកម្មផ្សេងៗ។




GATSBY IDOL ជាកម្មវិធីប្រកួតប្លែកគេ ដែលប្រកួតលើគ្រប់វិញ្ញាសារដូចជា ច្រៀង រាំ សម្តែង និង បង្ហាញម៉ូត ហេតុដូចនេះហើយម្ចាស់ពាន GATSBY IDOL នឹងក្លាយទៅជាតារាអាជីពដែលមានសម្ថភាពច្រើនជំនាញ ។ សូមកុំភ្លេចរងចាំទស្សនាការចាក់ផ្សាយកម្មវិធីហ្គេតប៊ីអាយដល GATSBY idol ឆាប់ៗនេះ !

- Share This Post:






