កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៦៤,៧៧៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
March 15, 2022

អាជ្ញាធរសុខាភិបាលវៀតណាម កាលពីយប់ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ពីករណីជំងឺ​ COVID-19 ថ្មីចំនួន ២៦៤,៧៧៥ ករណី រួមទាំង ១០៣,៥២៨ ករណី ដែលត្រូវបានរកឃើញពីនៅថ្ងៃមុន ប៉ុន្តែមិនទាន់ត្រូវបានបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យជាតិនៅឡើយ។ ទីក្រុង និងខេត្តចំនួន ៦១ បានកត់ត្រាករណីជាង ១៦១,០០០ ករណី ខណៈករណីក្រៅពីនោះ ត្រូវបានរកឃើញពីខេត្ត Quang Ninh, Thai Binh, Vinh Phuc និង Lao Cai ។ ខេត្ត Quang Ninh បាននាំមុខគេនៅក្នុងការឆ្លងថ្មីៗ ជាមួយនឹងករណីចំនួន ៣៥,៣៨៨ ករណី បន្ទាប់មកគឺ Thai Binh ដែលមាន ៣២,៩៥១ ករណី និងទីក្រុងហាណូយមាន ២៩,៨៣៣។

ជាមួយគ្នានេះដែរ ការស្លាប់ថ្មីចំនួន ៩២ ករណី ក៏ត្រូវបានបញ្ជាក់កាលពីយប់ថ្ងៃច័ន្ទ ដោយបង្កើនចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 កើនដល់ ៤១,៤៨០ ករណី ចាប់តាំងពីជំងឺរាតត្បាតបានវាយប្រហារប្រទេសនេះ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ១០៨,៤០៧ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះ មានដល់ទៅ ៣,២៧១,៩៧៨ ករណី។ ចំនួនជាមធ្យមនៃការឆ្លងថ្មីដែលត្រូវបានកត់ត្រាក្នុងសប្តាហ៍មុនគឺ ១៦៤,៨០៧ ករណី ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ខណៈរហូតមកដល់ពេលនេះ ៧៩.៣% នៃប្រជាជនវៀតណាម បានទទួលវ៉ាក់សាំងចំនួន ២៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: