បច្ចេកវិទ្យា

Apple បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 15.4 ជាផ្លូវការ ជាមួយនឹងការរចនា Emoji ថ្មីៗជាច្រើន

BY
autoadmin
March 15, 2022

ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 15.4 ជាផ្លូវការ ហើយបានណែនាំនូវ emoji ថ្មីៗដូចជា៖ មុខរលាយ, ការគោរព, ដៃដាក់ជាសញ្ញាបេះដូង និងគ្រាប់សណ្ដែកជាដើម ជូនដល់អ្នកប្រើប្រាស់ស្មាតហ្វូន iPhone និង iPad ។ សរុបមកការអាប់ដេតថ្មីនេះ បានបន្ថែមការរចនា emoji ថ្មីចំនួន ១២៣ ទៅក្នុងក្តារចុចរបស់ Apple បូករួមទាំង emoji ចំនួន ១១២ ដែលធ្លាប់ត្រូវបានអនុម័តជាផ្នែកនៃ Emoji របស់ iOS 14.0 កាលពីចុងឆ្នាំ២០២១ នេះបើតាមការបង្ហោះដោយ EmojiPedia

ប្រព័ន្ធប្រតិបត្តិការ iOS 15.4 អាចដោនឡូតលើឧបករណ៍ Apple ដូចខាងក្រោម៖

– iPhone 13 / 13 Mini / 13 Pro / 13 Pro Max
– iPhone 12 / 12 Mini/ 12 Pro / 12 Pro Max
– iPhone 11 / 11 Pro / 11 Pro Max
– iPhone XS / XS Max
– iPhone X / XR
– iPhone 8 / 8 Plus
– iPhone 7 / 7 Plus
– iPhone 6s / 6s Plus

ចង្កោម Emoji ដូចគ្នាទាំងនេះ ក៏ត្រូវបានរួមបញ្ចូលជាផ្នែកនៃ iPadOS 15.4, tvOS 15.4, watchOS 8.5, និង macOS 12.3 ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Emojipedia

Share This Post: