ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ប្រណីត និងឈានមុខគេក្នុងប្រទេសកម្ពុជា SCG Home Design Village បើកជាផ្លូវការហើយ
- BY
- Liny Chan
- March 16, 2022
ចូលដល់ឆ្នាំថ្មី ២០២២ ភ្លាម យីហោធំៗជាច្រើនប្រភេទបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាដែលមានសឹងតែគ្រប់វិស័យ។ ហើយកាលពីថ្ងៃទី១៤ ខែមីនា ថ្មីៗនេះ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា បានលេចវត្តមានឡើងនោះគឺ SCG Home Design Village។

SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានដំបូងគេរបស់ អេសស៊ីជី-ប៊ុនថាវន ដែលមានទីតាំងនៅក្រៅប្រទេស ក្រោមគោលគំនិតមួយ រស់នៅបែបជីវិតពោពេញទៅដោយការរចនាគ្មានដែនកំណត់។ ហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ដ៏ធំ និងទំនើបមួយនេះ បានរះនៅលើទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយតម្លៃវិនិយោគ ១២លានដុល្លារ ដែលជាការបណ្ដាក់ទុនរួមគ្នារបស់អ្នកវិនិយោគក្នុងស្រុក និងក្រុមហ៊ុន SCG-Boonthavorn។
រំលេចសម្រស់ដ៏ទាក់ទាញនៅកម្ពុជា SCG Home Design Village ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ២៣,៨០០ម៉ែត្រការ៉េ ហើយទីតាំងអាគារសរុបមានទំហំ ១២,០០០ ម៉ែត្រការ៉េ។ ក្នុងនោះដែរ បានសាងសង់ឡើង ដោយមានកម្ពស់ ២ជាន់ តំបន់ពាណិជ្ជកម្មទំហំ ៩,៨៥៦ ម៉ែត្រការ៉េ ហើយទីតាំងជួលមានទំហំ ១,៧៥២ម៉ែត្រការ៉េ ដោយរយៈពេលជួល ១ឆ្នាំ។

ងាកមកមើលពីហាង SCG Home Design Village វិញ ផ្នែកនីមួយៗផ្តល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ឈុតចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា ប្រទេសអ៉ីតាលី អេស្ប៉ាញ និងថៃ។ ចំណែកឯផ្នែកបន្ទប់ទឹក សម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើបនិងមានផាសុកភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេគ័របន្ទប់ឲ្យសាកសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។
ផ្នែកគ្រឿងសង្ហារឹមរបស់ Lifestyle furniture រួមជាមួយស្តង់ដារនៃគុណភាពនិងភាពស៊ីវិល័យដែលតំណាងឲ្យគេហដ្ឋានទាំងមូល ផ្តល់នូវជម្រើសជាច្រើនបែបច្រើនយ៉ាងក្នុងការដេគ័រផ្ទៃបន្ទប់ អាចជ្រើសរើសបានជាមួយនឹងរចនាបទ បែបសាមញ្ញ បែបទំនើប ឬស៊ីវិល័យ តាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ដោយឡែក ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY (អាចច្នៃដោយខ្លួនឯងបាន) ផ្តល់ជូននូវរចនាបទភ្លើងបំភ្លឺប្រកបដោយគុណភាពជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសពណ៌តាមបំណងដើម្បីតុបតែងបន្ទប់ជាមួយនឹងស្ទីលផ្ទាល់ខ្លួនរបស់អ្នក។ អ្វីដែលគួរឲ្យកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ SCG Home Design Village គឺផ្តល់ជូននូវកន្លែងជួបជុំដ៏ងាយស្រួលដែលលោកអ្នកអាចចំណាយពេលមួយថ្ងៃពេញ សម្រាប់ធ្វើការ និងសម្រាកលំហែកាយ។ ទីនេះអាចជាកន្លែងកម្សាន្ត និងជាកន្លែងផ្ដល់គំនិតប្រឌិតដល់អ្នកជារៀងរាល់ថ្ងៃ៕





- Share This Post:






